គយ​ច្រក​បឹង​ត្រកួន​រង​ការរិះគន់​ពី​ម្ចាស់​ឡាន​ថា​បាន​ជ​រិត​ទា​លុយ​ពី​ម្ចាស់​ឡាន​៦.០០០​ដុល្លា​បំរុង​បើកចូលទៅ​លេងដី​ថៃ​

0

​ខេត្តបន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​គយ​ច្រក​បឹង​ត្រកួន​ត្រូវបាន​រង​ការរិះគន់​ពី​ម្ចាស់​រថយន្ត​វី​ហ្គោ​ចង្កូត​ស្តាំ​ម្នាក់​ដែល​បំរុង​បើក​ចូល​លេង​ក្នុង​ទឹកដី​ដោយមាន​ឯកសារ​ត្រឹមត្រូវៗ​បាន​គយ​នៅ​ប្រចាំការ​ច្រក​បឹង​ត្រកួន​ឃាត់ទុក​រួច​ធ្វើការ​ចោទប្រកាន់ថា​រថ​យន្ត​វី​ហ្គោ​នេះ​គ្មាន​ឯកសារ​ត្រឹមimageត្រូវ​និង​តំរូវ​ឲ្យ​បង់លុយ​៦០០០​ដុល្លារ​ពី​ម្ចាស់​រថយន្ត​វី​ហ្គោ​ចង្កូត​ស្តាំ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បម្រុង​ឆ្លងដែន​ចូល​លេងដី​ថៃ​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​កន្លងមកនេះ​។ ម្ចាស់​រថយន្ត​វី​ហ្គោ​ចង្កូត​ស្តាំ​នេះ​មានឈ្មោះ សាត់ សំ​អៀន អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ិន ចាន់​ហាន់ អាយុ​៤១​ឆ្នាំ រស់នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​លោក​សាក់​សំ​អៀន​និង​អ្នកស្រី​សិ​ុ​ន​ចាន់​ហាន់​បាន​និ យាយ​ប្រាប់​អ្នកយកព័ត៌មាន​ថា​រថយន្ត​របស់គាត់​មាន​ម៉ា​កវី​ហ្គោ ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-1629 ដោយ​ទិញ ត ពី​អ្នក​ខេត្តបន្ទាយមានជ័យ មាន​ពន្ធ និង​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​របស់​រដ្ឋ​ដែល​បានកំណត់​។​មុនពេល​គយ​ច្រក​បឹង​ត្រកួន​ចាប់​រថយន្ត​របស់គាត់​នោះ​គ្រុម​គ្រសារ​របស់គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​ដើម្បី​ឆ្លងដែន​តាម​ច្រក​បឹង​ត្រកួន ស្ថិតក្នុង​ស្រុក​ថ្មពួក​ដើម្បី ចូល​លេងដី​ថៃ នៃ​ស្រុក​តាប់​ប្រា​យ៉ា ស្រាប់តែ​ត្រូវ​មន្ត្រី​គយ​ប្រចាំ​មាត់ច្រក​ឃាត់ និង​ដក​សោ​រថយន្ត​យកមក​រក្សាទុក​នៅ​ការិយាល័យ​គយ​តាំងពី​វេលា​ម៉ោង​៣​ថ្ងៃ ទី​២៥ ខែតុលា ឆ្នាំ​២០១៥ ។ គាត់​បញ្ជាក់​បន្ថែមថា ទោះបីជា​គាត់​បង្ហាញ​កាត​គ្រី​រថយន្ត​ដែល​ភ្លេច​នៅ​នឹង​ផ្ទះ​តាមរយៈ ប្រព័ន្ធ​ឡាញ​Line​យ៉ាងណាក៏ដោយ​នៅតែ​ខាង​គយ​ទាមទារ​រកគល់​ម៉ា​ញ៉ែ​ត និង​ឲ្យ​បង់លុយ​ពី​១​ពាន់​ដុល្លារ​ទៅ​៦​ពាន់​ដុល្លារ​សម្រាប់​ជា​ថ្នូរ​នឹង​ការដោះលែង​រថយន្ត​។ ដោយសារតែ​គ្មាន​ប្រាក់​គ្រប់​ចំនួន​ឲ្យ​ខាង​គយ​បាន​ឃាត់​រថយន្ត រហូតដល់​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ទើប​ប្រគល់​រថយន្ត​មក​ឲ្យ​គាត់​វិញ​។​ដោយបាន​មើលឃើញ​ភាពអយុត្តិធម៌​របស់​ម​ន្ត្រី​គយ​ច្រក​បឹង​នោះ​ប្រជាពលរដ្ឋ​លើកឡើងថា មិនដឹងថា​គយ​បឹង​ត្រកួន​គ្មាន​ជំនាញ​ខាង​ត្រួតពិនិត្យ ឬក៏​ធ្វើ​មិនដឹង បានជា​មិនអាច​ដឹងថា រថយន្ត​របស់គាត់​មានច្បាប់​ឬ​គ្មាន​ច្បាប់​ហើយ បាន​ប្រាប់​ឲ្យ​គាត់​ទៅ​ឆែក​បញ្ជាក់​ពី​ក្រសួង​សាធារណការ​ទៅវិញ​។ លោក ជា ប៊ុនថន ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​ឆ្លើយ​ទម្លាក់កំហុស​ទៅ​កូនចៅ​តូចតាច​ថា​បាន​ទារលុយ​៦០០០​ដុល្លារ​ពី​ម្ចាស់​រថយន្ត​ទៅវិញ​ខ្លួន​មិន​ទទួលខុសត្រូវ​រឿង​ជំរិត​ទា​ប្រាក់​ពី​ម្ចាស់​រថយន្ត​វិ​ហ្គោ​៦០០០​ដុល្លា​នោះឡើយ​។​ជារឿយៗ គយ​ច្រក​តំបន់​បឹង​ត្រកួន​ដែលមាន​លោក ជា ប៊ុនថន ជា​ប្រធាន​ច្រក តែងតែ​ត្រូវបាន​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ចោទថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ និង​ដាក់កុង​ត្រូល​យកលុយ​ពី​កសិផល និង​បទល្មើស​មិន​រើសមុខ​ទៀតផង​៕image