សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​មកដល់ពេលនេះ មាន​សមា​ជឹ​ក​ជា​យុវជន​៩០០​នាក់​ហើយ​

0

​ខេត្តកំពង់ឆ្នាំង​៖«​សមា​ជឹ​ក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​៩០០​នាក់ មកពី​វិទ្យាល័យ​ទាំង​១៤​ក្នុង​ខេត្ត ព្រមទាំង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អនុវត្តន៍​នូវ​ភារកិច្ច​តាមរយៈ​គោលនយោបាយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា និងDSC00836​សេចក្តីណែនាំ​កម្មវិធី​អភិវឌ្ឍ​យុវជន​ធ្វើជា​មូលដ្ឋានគ្រឹះ​» នេះ​ជាការ​លើកឡើង​របស់ លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិ​ប​ត្ត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​សាលា​នយោបាយ​ខេត្ត ដែលមាន​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​កិត្តិ​សយ​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ចូលរួម​ជា​អធិបតី និង​ឯកឧត្តម លោកជំទាវ ព្រមទាំង​យុវជន​កាកបាទក្រហម​ក្នុង​ខេត្ត​ជិត​៤០០​នាក់​ចូលរួម​យ៉ាង​កុះករ​ផងដែរ​។​
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិ​ប​ត្ត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​អាន​របាយការណ៍​សកម្ម​ភាព​ការងារ​យុវជន និង​អ្នក​ស្ម័​គ​ចិត្ត​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​អោយដឹងថា​៖ អនុវត្តតាម​ផែនការ​ដែល​បានអនុម័ត​ដោយ​សន្និបាត​យុវជន​កាក បាទ​ក្រហម​កម្ពុជា​លើក​ទី​៣(​ឆ្នាំ​២០១៤) និង​ក្រោម​ការដឹកនាំ​ផ្ទាល់​ប្រកបដោយ​គតិបណ្ឌិត​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា​នៅ​សាខា​ទូទាំង​២៥​រាជធានី​ខេត្ត បាន​បំពេញ​តួនាទី​ដ៍​ឧដុង្គឧត្តម​របស់ខ្លួន​ស្របតាម​គោ​លន​យោ បាយ​ដែល​បានអនុម័ត​ដោយ​សន្និបាត​យុវជន​ប្រ កប​ដោយ​ប្រសិទ្ធភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ទទួលបាន​នូវ​សមិទ្ធិផល​គួ​ជាទី​មោទនៈ​។​
​ដោយឡែក​សាខា​ខេត្តកំពង់ឆ្នាំង​មាន​យុវជន​កាកបាទក្រហម​ចំនួន​៩០០​នាក់ នៅតាម​វិទ្យាល័យ​១៤​ក្នុង​ខេត្ត ក្នុងនោះដែរ​មាន​ក្លឹប​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​៣ និង​មាន​អ្នក​ស្ម័​គ​ចិត្ត​កាកបាទក្រហម​២២៤​នាក់ នៅក្នុង​ស្រុក​៥​នៃ​ខេត្ត ព្រមទាំង​មាន​ដៃគូ​សហ​ប្រតិ​ប​ត្ត​ការ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អនុវត្ត​នូវ​ភារកិច្ច​តាមរយៈ​គោលនយោបាយ និង​សេចក្តីណែនាំ​កម្មវិធី​អនុវត្ត​យុវជន​ធ្វើជា​មូលដ្ឋានគ្រឹះ ដោយ​ផ្តោតលើ​សេវាកម្ម​មនុស្សធម៌​ជួយ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ជាពិសេស​សកម្មភាព​មិត្ត​អប់រំ​មិត្ត មិត្ត​ជួយ​មិត្ត​ក្នុង​សាលា​របស់ខ្លួន តាម​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​។​
​ ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បញ្ជាក់ថា​៖​សមិទ្ធិផល និង​សកម្មភាព​ដ៍​រស់​រវើក​របស់​ក្មួយៗ​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែល​សម្រេចបាន​កន្លង​មក គឺ​ពិតជា​ពោរពេញ​ទៅដោយ​ការ​ស្ម័​គ​ចិត្ត និង​ឧ​ត្ត​ម​គតិ​មនុស្សធម៌ សក្តិ​សមជា​កុលបុត្រ កុលធីតា​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន និង​អ្នក​ស្ម័​គ​ចិត្ត ពិតប្រាកដ​មែន​។​
​ឯកឧត្តម​បាន​បន្តថា​៖​នៅក្នុង​កម្មវិធី​នេះ​ពោរពេញ​ដោយ​ភាពកក់ក្តៅ គឺជា​ឱកាស​ដ៍​មានតម្លៃ​សម្រាប់​តំណាង​យុវជន​កាកបាទ​ក្រ ហម​កម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង​ទាំង​១៤​វិទ្យាល័យ ដែល​បានបង្ហាញ​នូវ​សក្ខីកម្ម​នៃ​ការខិតខំ​ប្រឹងប្រែង ដើម្បី​កិត្តិនាម​កិត្តិ​ស័ព្ទ​របស់​សហគម​ជាតិ​កាកបាទក្រហមកម្ពុជា ក៍​ដូចជា​បាន​ចូលរួមចំណែក​កាត់បន្ថយ​ទុក្ខលំបាក​វេទនា ភាពក្រីក្រ​របស់​ជនរ​ង​គ្រោះ និង​ងាយ​រងគ្រោះ ដែល​ទន្ទឹងរង់ចាំ​អោយ​យើង​ជួយ​ជា​រៀងរាល់ថ្ងៃ​។ លទ្ធផល​នៃ​កិច្ចប្រជុំ​ពេលនេះ​គឺជា​មូលដ្ឋាន​ដើម្បី​បុក​សរុប​លទ្ធផល ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ប្រចាំឆ្នាំ​២០១៥​នៅ​ថ្នាក់ជាតិ និង​ដើម្បី​សំរេចបាន​នូវ​បេសកម្ម​តាម​បាវចនា​« ធ្វើអោយបាន​កាន់តែច្រើន​ជាង​មុន ធ្វើអោយបាន​កាន់តែ​ល្អ​ជាង​មុន ធ្វើអោយបាន​ស៊ីជម្រៅ និង​ទៅអោយ​ឆ្ងាយ​ជាង​មុន » ដែល​នេះ​គឺជា​កា​ត្វ​កិច្ច​របស់​យុវជន​កាកបាទក្រហម​កម្ពុជា​របស់​យើង​៕DSC00831 DSC00822 DSC00816