បន្ទាយមានជ័យ ៖ លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សានិងលោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរាជការគោរពវិញ្ញាណក្ខន្ធសពលោក ប៉ុក សាលុយ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលបានទទួលមរណភាពនៅមន្ទីរពេទ្យប្រទេសថៃដោយជំងឺគាំងបេះដូងកាលពីរសៀលទី២៩ ខែតុលា ឆ្នាំ២០១៥។មុនទទួលមរណះភាពលោក ប៉ុក សាលុយ បានចូលរួមប្រារព្ធពិធីបុណ្យខួបលើកទី១១នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសាលាខេត្តបន្ទាយមានជ័យ ក្រោយពេលត្រឡប់មកដល់ផ្ទះវិញស្រាប់តែជំងឺបេះដូងរើឡើងពេលនោះត្រូវបានក្រុមគ្រួសារដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃដើម្បីព្យាបាលរោគ។លុះល្ងាចថ្ងៃដដែលលោក ប៉ុក សាលុយ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងនៅប្រទេសថៃ។
សពលោកប៉ុក សាលុយ ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកនៅឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ប៉ុក សាលុយមុបជាសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលោកជាអភិបាលស្រុកមង្គលបូរី ស្រុកថ្មពួកហើយត្រូវបានឡើងកាន់ជាអភិបាលរងខេត្តនិងជាប្រធានគណបក្សប្រជាជនខេត្តនេះនិងបន្តមកជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័។
ជាមួយនិងពិធីបុណ្យសពនេះដែលនៅរសៀលថ្ងៃទី៣១តុលា២០១៥តាមកម្មវិធីគ្រោងទុកលោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន និងលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ប៉ុក សាលុយនេះដែរ៕