កម្លាំងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាប់បញ្ជូនជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមចំនួន១៥នាក់ទៅកាន់ក្រសួងមហាផ្ទៃ

0

សៀមរាប៖ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បានអោយដឹងថា ដើម្បីអនុវត្តអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ស្តីពីច្បាប់អន្តោDSC_0059ប្រវេសន៍ក្នុងប្រទេសកម្ពុជានិងអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើ អោយការ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានតម្លាភាព ផងនោះ ។ ជាក់ស្តែងបន្ទាប់ពីកម្លាំងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះប្រតិបត្តការធ្វើការត្រួតពិនិត្យការងាររដ្ឋបាលរកមើលឯកសារឫលិខិតស្នាមផ្សេងៗពីជនបរទេសដែលមករស់នៅក្នុងទឹកដីខេត្តសៀមរាបហើយនោះ ។ ជាលិទ្ធផលសមត្ថកិច្ចយើងបានរកឃើញជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមប្រុស ស្រី ក្មេង ចាស់ ចំនួន ១៥ នាក់ នេះ ។ មិនមានឯកសារសម្គាល់ខ្លួននិងលិខិតស្នាមត្រឹមត្រូវក្នុងការរស់នៅក្នុងប្រទេសកម្ពុជាដោយឡែកក្នុងខេត្តសៀមរាបនោះ ។ ទើបនៅថ្ងៃ ទី ៣១ ខែ តុលា កន្លងទៅសមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិវៀតណាម ទាំងអស់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទ ប្រកាន់ពីបទស្នាក់នៅដោយខុសច្បាប់ ៕DSC_0059
ដោយ លោក អនុសេនីយ៍ត្រី ខេង ខេមរា