.ខេត្តព្រះសីហនុៈជនជាតិចិនប្រុសស្រីចំនូន១៦៦នាក់ ត្រូវសមត្ថកិច្ចប៉ូលិស(INTE POl)ប្រទេសចិនសហការណ៍ ជាមួយប៉ូលិសអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍កម្ពុជាធ្វើ ចាប់ខ្លូន.ខេត្តព្រះសីហនុៈប៉ូលិសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយ លោកឧត្តមសេនីយ
ឯក
ឃួន សំបូរ អគ្គនាយករង នែអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ សមត្ថកិច្ចប៉ូលីសអន្តោប្រវេសន៍ស្នងកាដ្ឋាននគ បាលខេត្តព្រះសីហនុ សហការជាមួយប៉ូលិស(INTE POl)ប្រទេសចិន ស្ថានទូតចិនប្រចាំ នៅ ព្រះរាជ អាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥នេះ បានចុះធ្វើការឆែកឆេរភូមិ គ្រិះដ៍ ស្កឹម ស្កៃ មួយ កន្លែង ស្ថិតនៅ ភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុ និងមួយកន្លែងទៀតនៅក្នុងផ្ទះ សំណាក់ គាង យូ ស្ថិតនៅក្នុងភូមិលេខ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ និងបានធ្វើការឃាត់ខ្លូន ជន ជាតិចិនបានចំនូនសរុបចំនូន១៦៦នាក់ក្នុងនោះស្រី១៨នាក់ដែលគេសង្ស័យមានពពាក់ពន្ធ័បទល្មើសមួយចំនូននៅឯប្រទេសរបស់ខ្លូន ហើយរត់គេខ្លូនមកសង្ងំលាក់ខ្លូនធ្វើការងារក្នុងខេត្តព្រះសីហនុប្រទេស កម្ពុជា ។ 
.ក្នុងប្រតិបត្តិការចុះឆែកឆេរភូមិគ្រិះកើតហេតុទាំងពីរទីតាំងខាងលើនេះកំលាំងសមត្ថកិច្ចប៉ូលិសបានប្រើប្រាស់កំលាំងជាច្រើនធ្វើការឡោមពទ្ធ័យ៉ាងយកចិត្តទុកដាក់បំផុត។
.ពាក់ពន្ធ័ការចាប់ខ្លូនជនជាតិចិនខាងលើនេះពុំមានប្រភពពត៏មានជាក់លាកណាមួយប្រាប់ឲ្យដឹងពីមួលហេតុនែការចាប់ខ្លូនជនជាតិទាំង១៦៦នាក់ច្បាស់លាស់នេះទេ ដោយគ្រាន់ដឹងថា យុទ្ធនាការណ៍ នេះ ប៉ូលិសអន្តោប្រវេសន៍កម្ពុជាគ្រាន់តែចូលរូមសហការតាមការស្នើរសុះរបស់ប៉ូលិស(INTE POl) ប្រទេស ចិននិង ស្ថាន ទូត ចិនតែប៉ុណ្ណុះ ដោយសង្ស័យថាជាប់ពាក់ពន្ធ័បទល្មើសមូយ ចំនូននៅក្នុង ប្រទេសស្រុកកំណើតរបស់ខ្លូនក្នុងពេលកន្លងមក។ ជនជាតិចិនទាំងអស់បើតាមកាអះអាងរបស់មន្ត្រី ប៉ូលិសអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា គេគ្រោងនិងដឹកបញ្ជីនបន្តទៅក្នុងភ្នំពេញដើម្បី ធ្វើការសាកសួរ បន្ថែម ដោយ មានរថយន្តក្រុងចំនូន២គ្រឿងរងចាំជាស្រេចផងដែរ។
គូរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្ន បើតាម លោកឧត្តមសេនីយ៏ត្រី ហ៊ុន សុរិទ្ធី ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទទូលការងារអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ឲ្យដឹងថាជនអន្តោរប្រវេសនដែលចូលមកកម្ពុជា យើងបែងចែកជា ៣ ប្រភេទ ទី ១ គឺជាជនបរទេស បែបប្រភេទអ ន្តោប្រវេសន៏ស្របច្បាប់ អ្នកវិនិយោគដែលគាត់ចូលមកសិក្សាស្វែងយល់វិនិយោគក្នុងប្រទេសកម្ពុជា។ ប្រភេទនេះគេបំពេញបែបបទ នានា របស់ក្រុមប្រឹក្សាអភីវឌ្ឍនកម្ពុជា (CDC។ មួយទៀតជនបរទេស ដែលចូលមកសំរាប់បំរើការងារជាពាណិជ្ជករ ជាអាជីវករ ឬ ហត្ថពលករបទេស ដែលចូលមកបំរើការងារតាមរោងចក្រសហគ្រាសនានា
បច្ចុប្បន្ន ជនបរទេសបែបនេះមានច្រើន ។ ជាក់ស្តែងមកដល់ពេលនេះជនបរទេសដែលស្នាក់នៅរយៈពេលវែង មានចំនួន ៣៤១៦ នាក់ ដែលក្នុងនោះបានចែងចែកជា ៥៤ សញ្ជាតិ ក្នុងនោះជនជាតិចិនជាប់លំដាប់ថ្នាក់លេខ១និងមានមុខរបរភាគច្រើន បំរើការងារតាមរោងចក្រ សហគ្រាស ឬ សណ្ឋាសគារ អាផាតមិន ខុនដូ ភោជនីយដ្ឋានជាពិសេសបំរើការងារ នៅតាមកាស៊ី ណូនិង កាស៊ីណូ(អនឡាញ) ដែលកំពុងមានវត្តមាននៅខេត្តព្រះសីហនុយើងនេះ សរុបប្រមាណ ជាង២០០០នាក់ ហើយសំរាប់ជនជាតិរុស្សី ដែលកំពង់នៅក្នុងខេត្តព្រះសីហនុមានចំនូន១៦០ នាក់ ហើយមុខរបរភាគច្រើនជាថៅកែហាងផឹកស៊ីឬ បំរើការងារអោយគេ៕កោះពស់(រូបភាពចុះឆែកឆេរនិងចាប់ខ្លូន) 



































