បញ្ជូន​ជនជាតិខ្មែរ​ឥស្លាម​២​នាក់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ទៅ​តុលាការ​

0

ស្ទឹងត្រែង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចាប់ខ្លួន​ជនជាតិខ្មែរ ឥស្លាម​ចំនួន​២​នាក់​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​(I CE)​ស​ចំនួន​៥​កញ្ចប់​តូច បញ្ជូន​ខ្លូន​ទៅកាន់​តុលាការ​។​12177896_567346860086123_1101454084_n
​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​ម្នាក់​ឃាត់ខ្លួន​នៅ​ព្រំប្រទល់​ខេត្តក្រចេះ និង​ម្នាក់ទៀត​សមត្ថកិច្ច​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១.​ឈ្មោះ​សាន់ យូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ទី​២.​ឈ្មោះ​កុំ រី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​
​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ហើយ​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់ ឲ្យ​មាន​ការលក់ ទិញ ទើប​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​៥​កញ្ចប់​តូច និង​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ សាកសួរ​។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ទិញ​ពី​គេ​ម្នាក់​នៅក្នុង​ក្រុង​និង​បាន​យកទៅ​ធ្វើការ​ចែកចាយ​បន្តទៀត ក្នុង​មួយកញ្ចប់​១០​ម៉ឺន​រៀល​តែ​មិនទាន់​បានធ្វើ​សកម្មភាព​ផង​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​
​នៅ​ព្រឹក​ថ្ងៃទី​២៦​នេះ​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕12179202_567346866752789_52900401_n12179107_567346863419456_414852946_n12182303_567380896749386_1565763416_n