​ក្មេង​ម្នាក់​លុងទឹក​ពី​ប្រទេស​ឡាវ​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​គ្មាន​ក្បាល​ក្នុង​ទឹ​ដី​កម្ពុជា​

0

​ ​ស្ទឹងត្រែង​៖​ក្មេង​ជនជាតិ​ឡាវ​ម្នាក់​ជា​សិស្សសាលា​បាន​លុងទឹក​ស្លាប់​បាត់អស់​ជិត​ដប់​ថ្ងៃ​ក្នុង​ទឹកទន្លេ​ប្រទេស​ឡាវ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​គ្មាន​ក្បាល​ក្នុង​ទន្លេ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៥​ត្រង់ចំណុច​អូរ​កំ​ផា ស្ថិតក្នុង​ភូមិ​ញ៉ឹង​ស៊ុម ឃុំ​ថ្ម​កែIMG-20151021-WA0064 ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​៕
​ ​លោក​វ៉ា សុផាន់​អធិការ​ស្រុក​សៀម​ប៉ាង​បានអោយដឹងថា​ក្មេងរងគ្រោះ​ដែល​ត្រូវ​លុងទឹក​ស្លាប់​នោះ​មានឈ្មោះ​ខាន់ ដា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជា​សិស្ស រស់នៅ​បាន​បុ​ង​កែវ ឃុំ​ហាត​សាយ​សូង​ស្រុក​ស្នាម​សៃ ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ​។​
​ ​លោក​អធិការ​បន្តទៀតថា​បើតាម​ឪពុក​ជនរងគ្រោះ​ជនជាតិ​ឡាវ​នោះបាន​និយាយថា​មូលហេតុ​បណ្តាលអោយ​កូន​គាត់​លុងទឹក​ស្លាប់​នោះ ពួកគេ​បាននាំគ្នា​ជិះទូក​ដែល​ចង​ក្បែរ​ក្បូន​មាត់ទឹក ហើយក៏​បាត់​ខ្លួន​មិនដឹង​ទៅណា​បាត់​ទោះ​រក​យ៉ាណា​ក៏​មិនឃើញ​ដែរ​។​អស់​រយះ​ជិត​ដប់​ថ្ងៃ​គឺ​តាំងពី​ថ្ងៃទី​១៣ មក​ម្លេះ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃកើតហេតុ​ខាងលើ ក្រោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ដឹងថា​សាកសព​ត្រូវបាន​លុងទឹក​ស្លាប់​នៅ​ទឹកដី​ឡាវ ។​IMG-20151021-WA0067
​ ​លោក​បាន​បន្តថា​ក្រោយពី​ប្រទះឃើញ​សាកសព​ក្មេង​ខាងលើ ពេល​ត្រួត​ពិ​និ​ត​សាកសព​ពុំមាន​ឃើញ​ក្បាល​នោះទេ លោក​បាន​រាយ​ការជូន​ព្រះរាជអាជ្ញា ស្ថិតក្រោម​បញ្ជា​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញថា​សព​ក្មេងរងគ្រោះ​ពិតជា​លុងទឹក​ស្លាប់​ពិតប្រាកដ​ម៉ែន មូលហេតុ​ដែល​ដាច់​ក្បាល​នោះ ដោយសារ​យូ​ថ្ងៃ​ពេក​បាន​ហើម​ស្អុយ​និង​ហូរ​កាត់ទឹក​ជួរ​ជាច្រើន​កន្លែង​ទើប​បណ្តាលអោយ​ដាច់​ក្បាល​បែបនេះ​។​
​ ​សាកសព​ក្រោយពី​ពិនិត្យឃើញថា​មិន​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម ត្រូវបាន​កិច្ច​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់ជូន​ក្រុមគ្រួសារ​រងគ្រោះ​យកទៅ​ស្រុកកំណើត​នៅ​ប្រទេស​ឡាវ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕IMG-20151021-WA0062