គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​បានទទួល​អំណោយ​ពី​សប្បុរសជន​

0

​ខេត្តកំពង់ឆ្នាំង​៖​លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា​អតីតយុទ្ធជន លោក កែវ ភក្តី ប្រធានការិយាល័យ​អតីតយុទ្ធជន​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង និង​លោក ឆេង លី​មេភូមិ​សំរោង នៅ​ព្រឹក​ថៃ្ង​ទី​៣១​ខែតុលា ឆ្នាំ​២០១៥ បាន​នាំយក​អំណោយ​ផ្ទាល់ខ្លួន​និង​អំ​ណាយ​របស់12191422_476119815909568_8320784458965692659_nលោក អេង ណា​រិ​ទ្ធិ ប្រធានការិយាល័យ​នៃ​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកំពង់ឆ្នាំង​និង​អំណោយ​របស់ លោក ឡី ថា​ធី លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​នៅក្រោយ​ម​ន្ទី​ពេទ្យ​ខេត្ត​និង​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង ទៅជូន​ដល់​លំនៅដ្ឋាន​គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​លោក កែវ ភក្តី បានអោយដឹងថា​៖​គ្រួសារ​ទាំង​៤​ក្រីក្រ​នោះ​មាន ១.​ឈ្មោះ លោកយាយ ស៊ុំ សៀន អាយុ​៨០​ឆ្នាំ រស់នៅ​តែម្នាក់ឯង​គ្មាន​ទីពឹង ,២.​ឈ្មោះ មាស ពេជ្រ អាយុ​៣៦​ឆ្នាំ បុរស​ពោះម៉ាយ​ចិញ្ចឹម​កូន​៧​នាក់​មុខ​របប​នេសាទ​ត្រី​, ៣.​លោកយាយ កា ចាន អា យុ​៦១​ឆ្នាំ មាន​ជំងឺលើសឈាម​រស់នៅ​ម្នាក់ឯង​លើដី​គេ​, ៤.​លោក ហម មឿ​ន អាយុ​៤៤​ឆ្នាំមាន​ជំងឺ​រស់នៅ​២​នាក់​ប្តី​ប្រពន្ធ​គ្មាន​កូន​ដើរ​បេះ​បន្លែ​លក់​។​លោក​បាន​បញ្ជាក់ទៀតថា​៖​អំ ណោ​យ​ដែល​បាន​យកមក​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​១០​គីឡូក្រាម ,​មី​១​កេះ​, ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ​, ប៊ីចេង​១​កញ្ចប់ និង​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​។​
​ ​លោក ចក់ កែវ​ចំរើន បាន​និយាយថាៈ​អំណោយ​ទាំងអស់​ខាងលើនេះ ទោះបី​តិច​តូច​មែន​ក៏​អាចជួយ​សម្រួល​ដល់​ការលំបាក​ដល់​គ្រួសារ​ក្រីក្រ​បាន​មួយគ្រា​ផងដែរ​។​លោក​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​ទាំង​៤ សូម​រស់​នៅមាន​អនាម័យ​ល្អ ខិតខំ​ថែទាំ​សុខភាព​អោយបាន​ល្អប្រសើរ និង​ខិតខំ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត និង​បើ​មាន​ជំងឺ​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ព្យាបាល​ពេលវេលា កុំ​ទុកអោយ​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល ហើយ​បើ​គ្មាន​លទ្ធភាព​ក៏​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ភូមិ សង្កាត់​អោយបាន​ដឹង​ទាន់ពេល ដើម្បី​ជួយ​អំពាវនាវ​ដល់​សប្បុរស​ជន​អោយជួយ​ឧបត្ថម្ភ​៕ 12190984_476119869242896_5770159643380317435_n 11012575_476119782576238_5666138142392670528_n