ជនសង្ស័យ​២​នាក់​កំពុង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​និង​ដក​ហូ​ថ្នាំញៀន​បាន​ទម្ងន់​១.៧​ក្រាម

0

​ខេត្តបន្ទាយមានជ័យ​៖​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ថា​មាន​បុរស់​២​នាក់​កំពុង​នាំគ្នា​លក់ដូរ​គ្រឿងញៀន​យ៉ង​សកម្ម​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៥​នៅ​ចំណុច​ទល់មុខ​វិទ្យាល័យ ប៉ោយប៉ែត ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែតimage (1) ខេត្តបន្ទាយមានជ័យ កំលាំង​កងរាជអាវុធហត្ថ​មួយក្រុម​ដឹកនាំ​ដោយ​លោក​វ​រះ​សរ​នី​យ៍ ត្រី ជា​ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ទៅដល់​ចំណុច​ខាងលើ​និង​ឈានទៅដល់​ធ្វើការ​បង្ក្រាបបាន​ជនសង្ស័យ​កំពុង​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មី​ុ​ន​ទឹកកក​ចំនួន​០៤​កូន​ថង់​តូ​ត​ស្មើរ​និង​ទម្ងន់​១.៧​ក្រាម ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន​១​គ្រឿង ប្រាក់​ខ្មែរ​១២០០០​រៀល ការ​បូ​ប​១​ឧ​បក​ណ៍​ជក់​និង​ថង់​ខ្ចប់​ម៉ា​មួយចំនួន​ទៀតផង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​បញ្ជូនមក​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​បន្ត​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឱ​បូរ​ន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មានឈ្មោះ ១​ហុង​វិសាល ប្រុស​អាយុ​២៦​ឆ្នាំ អ្នកជួញដូរ​គ្រឿងញៀន​២​ឈ្មោះ​លាន​រតនា​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​តែម្តង​។​លោក​ឱ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​តាម​ចំលើយសារភាព​របស់​ឈ្មោះ​ហុង​វិសាល​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លក់ដូរ​គ្រឿងញៀន​ពិតប្រាកដ​ម៉ែន​ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ប៉ូ​យ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​។​លោក​ឱ​បូ​រិន្ទ​បាន​និយាយ​បញ្ជាក់ទៀតថា​ដោយបាន​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​រួចមក​និង​វត្ថុតាង​ផង​ទៀត​នោះ​កំលាំង​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំនុំរឿង​ជនសង្ស័យ​ទាំង​២​ដើម្បី​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប​ហើយ​៕image image (1)