ខេត្តពោធិ៍សាត់៖ មានរឿងដ៍កម្រមួយដែលមិនធ្លាប់មាននៃអំពើចោរកម្មណាហ៊ានលូចរថយន្តនៅទឹកដីខេត្តនៅក្នុងទឹកដីខេត្តពោធិ៍សាត់នេះឡើយ តែអ្វីដែលប្លែកនោះគឺកើតមានហើយ តាមរយះបុរសម្ចាស់រថយន្តទុកឱកាសឲ្យក្រុមចោលូចយកទៅបាត់ ដោយសាម្ចាស់រថយន្តទុកឧកាសឲ្យក្រុមចោនេះអត់ទ្រាំលូចមិនបានដោយឃើញរថយន្តកាមរីមួយគ្រឿងនេះចតចោលលើទីសាធារណៈក្បែរផ្ទះលើទ្រូងផ្លូវ ទើបធ្វើឲ្យពួកចោនោះមានឱកាសក៍លូចរថយន្តនេះយកទៅបាត់ ទើបមានកាភ្ញាក់ផ្អើលពេលព្រឹកឡើងម្ចាស់ភ្ញាក់ពីដំណេក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីព្រឹកវេលាម៉ោង៦ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភួមិពាលញែកពី សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោក ឈន រិទ្ធិ អធិកានគរបាលក្រុងពោធិ៍សាត់បានប្រាប់ថារថយន្តដែលក្រុមចោរកម្មនោះលូចយកទៅបាត់ជារថយន្តប្រភេទកាមរីហើម ផលិតឆ្នាំ១៩៩៤ ព័ណ៍ស្ក ពាកស្លាកលេខភ្នំពេញ ២A ៤៣ ៨០ ដោយម្ចាស់រថយន្តនេះឈ្មោះ គុយ គីឆាយ អាយុ៣០ឆ្នាំ រស់នៅភួមិបាត់រថយន្តខាងលើ។
បើតាមលោក បុិច សុផាន់ នាយប៉ុស្ត៍នគរបាលសង្កាត់ផ្ទះព្រៃបានដំណាលរឿននេះថា កាលពីក្បាលព្រលបថ្ងៃទី៣០តុលា ម្ចាស់រថយន្តនេះ បានយករថយន្តរបស់ខ្លួនចតខាងក្រៅផ្ទះនៅលើចញ្ចើមផ្លូវ ចាក់សោត្រឹមត្រូវក៍ម្ចាស់ចូលដេកបាត់ ទុករយន្តនោះលើចិញ្ចើមផ្លូវលើទីសារណៈ ដោយទំនងជារំលងអាទ្រាធយប់ស្ងាត់ខ្ទង់ចន្លោះម៉ោង ១២ទៅម៉ោង១ ប្រហែលជាក្រុមចោរកម្មឃើញមានឱកាស់ល្អ ទុករថយន្តចោល លើចិញ្ចើមផ្លូវក៍លូចយកទៅបាត់តែម្ដង លុះស្រាប់តែព្រឹកឡើងក៍ភ្ញក់ពីដំណេកបាត់រថយន្តភ្ញាក់ផ្អើលតែម្ដង។
លោក សុផាន់ បានបញ្ជាក់យ៉ាងច្បាស់ថារឿងធ្វេសប្រហេសទ្រព្យសម្បត្តិនេះហើយ ដែលកំលាំងនគរបាលប៉ុស្ត៍ផ្ទះរបស់តែងតែប្រកាស់ឲ្យបងប្អូន ប្រុងប្រយ័ត្នមិនមែនធ្វើតែមួយលើកទេកទេគឺចំនួនបីលើកមកហើយ រួមទាំងឃើញបងប្អូនទុករថយន្តចោល បានចុះទាំងយប់ចែកខិតប័ណ្ឌបិតតាមមុខផ្ទះនិងតាមទីសាធារណៈ អំពីវិធីការពារទ្រព្យសម្បត្តិខ្លួនឯងកុំអោយទុកចោលនិងការពារកុំឲ្យចោលលូចបាន និង មានឱកាស់លូចយកទៅបាន ព្រមទាំងធ្វើសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹងលើករណីនេះទៀត ។ តែបងបងប្អូនមួយចំនួនធំបានដឹងនិងយល់ពីបំណងល្អរបស់សមត្ថកិច្ចយើង ហើយអ្នកខ្លះដឹងហើយឮហើយមិនព្រមធ្វើតាម ទើមមានករណីនេះកើតឡើងចោទថាសមត្ថកិច្ចមិនគ្រប់គ្រងដិតដល់ តែយ៉ាងណាករណីនេះជំនាញនគរបលយើងកំពុងស្រាវជ្រៀវលើករណីនេះហេើយ៕