ខេត្តសៀមរាប៖ ស្នាក់ការ សន្តិសុខ បេ៨ ដែលមាន លោក វរសេនីយ៍ត្រី រ៉ា បួន ជាមេស្នាក់ការ ចំណុះ ឲ្យ ទីបញ្ជាការ កងរាជ អាវូធ ហត្ថ ខេត្តសៀមរាប បានចិញ្ចឹម ត្រីឆ្ដោ ដោយល្មើស ច្បាប់ ហាមឃាត់។ ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ទីតាំង ចិញ្ចឹម ត្រីឆ្ដោ ដោយល្មើស ច្បាប់ របស់
ស្នាក់ការ សន្តិសុខ បេ៨ នោះ ស្ថិត នៅខាងក្រោយ ជាប់ស្នាក់ការ តែម្ដង ក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប។ ប្រភពបានបន្ថែមថា ការចិញ្ចឹម ត្រីឆ្ដោ របស់ ស្នាក់ការ សន្តិសុខ បេ៨ ខាងលើ គឺគេ ចិញ្ចឹម ដាក់ត្រើង ក្នុងស្រះ ហើយការ ចិញ្ចឹម ត្រីឆ្ដោ នោះគេបាន ចិញ្ចឹម ជាយូណាស់ មកហើយ។ គេបានសង្កេតឃើញថា នៅសង្កាត់ ចុងឃ្នាស មានការ ចិញ្ចឹម ត្រីឆ្ដោ រាប់រយ ស្រះហើយ កាលកន្លងទៅ ថ្មីៗ ក៍មាន ការបង្ក្រាប ការចិញ្ចឹមត្រីឆ្ដោ ម្ដងម្កាល របស់ មន្ត្រីប៉េអឹម ខេត្តសៀមរាបដែរ។សេចក្ដីរាយការណ៍ បានបន្ថែមថា បទល្មើស នេសាទ នៅសង្កាត់ ចុងឃ្នាស បានកើតមាន យ៉ាងអនាធិ តេយ្យ ហើយទៀតសោទ បទល្មើស ទាំងនោះ គឺស្ថិតនៅ ក្រោមក្រសែ ភ្នែករបស់ លោក វរសេនីយ៍ត្រី រ៉ា បួន តែម្ដង។ប្រជាពលរដ្ឋ បានរិះគន់ លោកស័ក្ក៤ រ៉ា បួន ថា ខ្លួនជា សមត្ថកិច្ច
បង្ក្រាប បទល្មើស និងអ្នកអនុ វត្តច្បាប់ បែជា បំពាន លើច្បាប់។លោកវរសេនីយ៍ត្រី រ៉ា បួន បាននិយាយ ស្រែក ខ្លាំងៗ តាមទូរស័ព្ទ នៅព្រឹកនេះថា ពិតជា មានការចិញ្ចឹមមែន មាន២រយក្បាលទេ មិនមាន ច្រើន ដូចកន្លែងផ្សេងទេ ហើយមាន ការចិញ្ចឹម គ្រប់តែស្រះហ្នឹង ចង់ស៊ីហ៊ បើចង់ស៊ី ចាំចាប់ឲ្យ១ មកមើលខ្លួនឯងទៅ ពីរណាឲ្យព័ត៌មានចឹង កុំលឺតែគេថា ឡាតែគេធឺ មកមើលខ្លួនឯងមក អាប្អូនហ្អា! វាមាន ម៉ាកូនបែនោះ ខ្ញុំមិនមែន សមត្ថកិច្ច ណាទៅ ចិញ្ចឹម ត្រី១ហិកតា បួនជ្រុងណា! មកមើលមក អាញ់ស្ទួច ឲ្យស៊ី។ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជ អាវុធ ខេត្តសៀមរាប លោកមេត្តា ជួយបង្ក្រាប ទីតាំង កន្លែង ចិញ្ចឹមត្រីឆ្ដោ របស់ លោក រ៉ា បួន ផងទាន៕ដោយ ស៊ាន សុផាត




































