សៀមរាបៈ ប្រជាពលរដ្ឋជាង១០០នាក់ កើតទុក្ខមិនសុខចិត្ត ដោយសារតែ លោក ពៅ ប៊ុន ធឿនអភិបាលស្រុកជីក្រែង អាងវ៉ាងចេញមុខកាង ដណ្តើមយកដីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យល់ឃើញថាប្រជាពលរដ្ឋ ចំនួន៨២គ្រួសារ រស់នៅក្នុងភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានការខ្វះខាតទើបចេញបទបញ្ជាលេខ០១ សម្រេចអោយថ្នាក់ខេត្ត ថ្នាក់ស្រុក ឆ្វៀលដីស្ថិតនៅ តំបន់៣ ចំនុចអូផ្ទោល ជូនប្រជាពលរដ្ឋទាំង៨២គ្រួសារបង្ករបង្កើនផល តែបែរជាអភិបាលស្រុក និងលោក តូច សកល អធិការស្រុក ជីក្រែងមិនព្រមអនុវត្តតាមចំណាអភិបាលខេត្តសៀមរាបនោះឡើយ បែរជាយកដីទាំងនេះលក់ឲ្យឈ្មួញទៅវិញ។យោងតាមលិខិតរដ្ឋមមន្ត្រីក្រសួងយុត្តធម៌ លេខ ៧២៩ចុះថ្ងៃទី ១១ខែ ឧសភា ឆ្នាំ ២០១៥ បានបញ្ជាក់ថា ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញលិខិតលេខ០១ ឲ្យឆ្វៀលដីជូនប្រជាពលរដ្ឋទាំង៨២គ្រួសារ ធ្វើស្រែប្រាំង ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានចុះមកប្រកាសប្រគល់ដីចំនួន ៣០៥ ហិចតា ជូនប្រជាពលរដ្ឋចំនួន ៨២គ្រួសារ ដោយមានជំនាញ និងមន្ត្រីមូលដ្ឋានចូលរួម ។ ក្រោយមកដីទាំង៣០៥ ហិចតា ពុំបានមកដល់ដៃប្រជាពលរដ្ឋសម្រាប់ធ្វើស្រែប្រាំងនោះទេ បែរជាមានលោក ជីន បូរ៉ា លោក ឈុំហឿន លោក សេម ឈាង លោក ម៉ត់ តែ និងលោក ទេព អាន ដែលជាឈ្មួញរស់នៅស្រុកប្រាសាទបាគង នាំយកគ្រឿងចក្រចំនួន២ គ្រឿងចុះទៅទីតាំងដីដែលសម្តេច ហ៊ុន សែន បានឆ្វៀលឲ្យប្រជាពលរដ្ឋភ្ជួរដីទៅវិញ ទើបតំណាងប្រជាពលរដ្ឋទាំង៨២ គ្រួសារបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ សំណុំរឿងរដ្ឋប្បវេណីលេខ ៥២ ចុះថ្ងៃទី ០២ ខែ ០៣ ឆ្នាំ ២០១៥ ដីកាសម្រេចច្រានចោលពាក្យបណ្តឹងជំទាស់លេខ ៨៧ ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៤ របស់ លោក លោក ជីន បូរ៉ា លោក ឈុំហឿន លោក សេម ឈាង លោក ម៉ត់ តែ និងលោក ទេព អាន ដោយទុកជាអាសារបង់ ហើយប្រគល់ដីនេះ ឲ្យមកលោក យង់ ហ៊ាន លោក មៀន ចេងនិង លោក ជា វុធ តំណាងប្រជាពលរដ្ឋទាំង៨២គ្រួសារ ។ក្នុងនោះដែរក៏មានលិខិតរបស់ សាលាខេត្តសៀមរាប លេខ ៩៣៣ ស .ជ.ណជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥បាន ជម្រាប់មកអភិបាលស្រុកជីក្រែង និង ប្រធានគម្មការសុរិយោដីថ្នាក់ស្រុក ឲ្យធ្វើការវាស់វែងដីស្រែប្រាំងចំនួន ៣០៥ ហិចតា ស្ថិតនៅភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប តាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ៨២ គ្រួសារ តាមការអាណិតរបស់សម្តេច តែបែរជាលោក ពៅ ប៊ុនធឿន ទើបតែឡើងមកកាន់តែណែងថ្មី មិនព្រមបែងចែក ប្រឆាំង និងសម្តេចនាយករដ្ឋមន្ត្រី ប្រឆាំងនិងឯកឧត្តម សៀង ណាំ ប្រឆាំងនិងអភិបាលខេត្តសៀមរាប ប្រឆាំងនិង សាលាឧទ្ធរណ៍ ហ៊ានបើកដៃឲ្យឈ្មួញ៥នាក់យកដីទៅជួយឲ្យអ្នកស្រុកធ្វើស្រែ ដោយមិនខ្វល់ប្រជាពលរដ្ឋទាំង៨២ គ្រួសារ។ពាក់ព័ន្ឋនិងកាចោទប្រកាន់ថា លោក អភិបាល ពៅ ប៊ុធឿន ស្រុកជីក្រែង ឃុបឃិតលួចយកដីទីលក់ឲ្យឈ្មួញ ខលចូលលើកទី១លោកប្រាប់ថា មិនអាចបំភ្លឺបានទេជាប់រវល់បើកឡាន លុះល្ងាចថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៥ ខលចូលជាច្រើនដងលោក មិនព្រមទទួល ចំណែកលោក កង អំ មេឃមស្ពានត្នោត បានប្រាប់ឲ្យដឹងថា ដីដែលមានបញ្ហាទាំងនេះ គួរតែអោយ ប្រជាពលរដ្ឋ តាមបទបញ្ជារបស់សម្តេច នាយករដ្ឋមន្ត្រីរ បើសិនជាមិនអោយប្រជាពលរដ្ឋទេ រឿងនេះវាមិនចេះចប់ ឡើយ ។
សូមស្តាប់បទសម្ភាសប្រជាពលរដ្ឋ ចំនួន ៤នាក់ ។




































