ខេត្តរតនគិរី៖ ក្នុងពេលបច្ចុប្បន្ននេះជារដូវប្រមូលផលសណ្តែកសៀង។ប៉ុន្តែវាជាការប្រឈមមួយនឹងការធ្លាក់ថ្លៃនៅលើទីផ្សាសេរីផងដែរដែលឈ្មួញក្នុងស្រុកក៏ដូចជាក្រៅស្រុកមិនមានការជាក់លាក់និងតម្លៃលើទីផ្សារនោះ។ប្រជាកសិករមួយចំនួនដែលបង្កបង្កើនផលដាំដំណាំសណ្តែកសៀងនោះបានត្អូញត្អែថាការដាំសណ្តែកសៀងក្នុងឆ្នាំនេះបានទទួលផលគ្រាន់បើរព្រោះមិនសូវមានភ្លៀងធ្លាក់ច្រើនពេកនោះទេគឺសមល្មមក្នុងរយៈពេលដែលសណ្តែកសៀងហុចផលជាពិសេសក្នុងពេលវាទុំនេះ។
ប៉ុន្តែពួកគាត់បែរជាបារម្មណ៍ទៅវិញនៅពេលដែលពួកគាត់កំពុងសំរុកប្រមូលផលពេញបន្ទុកនោះស្រាប់តែទីផ្សារក៏កំពុងប្រឈមនឹងតម្លៃធ្លាក់ចុះដែរ។ ដែលនាំឱ្យពួកគាត់កំពុងតែមានសង្ឃឹមបែរជាអស់សង្ឃឹមទៅវិញធ្វើឱ្យពួកគាត់គឹថាបានភោកផលនិងកំរ៉ៃច្រើនទៅជាខាត់បង់។
ប្រជាកសិករបានបន្តទៀតថាដោយសារតែតម្លៃសេវាលើពលកម្ម្កម្មករសីុឈ្នួលភ្ជួដីសំរាប់ដាំហើយជាពិសេសត្រូវប្រើថ្នាំបាញ់សំលាប់សត្វល្អិតក៍មានតម្លៃខ្ពស់ដែរ។
ប្រភពពីប្រជាកសិករនៅស្រុកលំផាត់មួយរូបបានឱ្យដឹងដែរថាសព្វថ្ងៃពួកគាត់កំពុងតែភយ័ខ្លាចនិងតម្លៃសណ្តែកសៀងដែលប្រមូលផលបានរួចមានការធ្លាក់ចុះព្រោះហាងឆេងស្ថិតនៅលើបបូមាត់ឈ្មួញប៉ុណ្ណោះ។
ពេលប្រមូលផលបានហើយនោះទោះជាមានតម្លៃថ្លៃឬថោកក៏ត្រូវតែបង្ខំចិត្តលក់ទៅឱ្យឈ្មួញដែរព្រោះមានប្រជាកសិករមួយចំនួននោះភាគច្រើនប្រម៉ែប្រមូលដើមទុនខ្ចីបុលគេយកមកធ្វើជាដើមទុនដាំសណ្តែកសៀងនេះមានខ្លះក៏ជួលដីគេដាំនិងត្រូវបង្វិលប្រាក់សងគេវិញ ហើយក៏មានមួយចំនួនរហូតចងកាប្រាក់ពីធនាគាក៏ត្រូវបង្វិលដើមសងធនាគាវិញដែរត្រង់នេះហើយដែលប្រជាកសិករបារម្មណ៍បំផុតនោះ។
លោក ស៊ូផល្លី ប្រធានការិយាល័យកសិកម្មស្រុកលំផាត់ក៏បានប្រាប់អ្នកយកពត៏មានយើងឱ្យបានដឹងដែរថាចំពោះប្រជាកសិករលោកធ្លាប់បានលើកឡើងនៅផលលំបាកមួយចំនួនដូចជាទៅលើតម្លៃឈ្នួលដូចជាកាភ្ជួដីតម្លៃ១៨ម៉ីនរៀលក្នុង១ហិចតា កម្មករក្នុង១នាក់២០០០០រៀលក្នុង១ថ្ងៃ ជាពិសេសថ្នាំបាញ់សំលាប់សត្វល្អិតប្រើអស់១ធុងក្នុង១ហិកតាតម្លៃ៩៥០០០រៀលផងដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថាការចំណាយលើកម្មករសរុប ពីចាប់ផ្តើមភ្ជួរនិងសំអាតដីរហូតការប្រមូលផលក្នុងមួយរដូវទាំងថ្លៃគ្រាប់ពូជទាំងឈ្នួលអស់ចំនួន១២០០០០០(មួយលានពីរសែនរៀល។
ក្នុងនោះ១ហិកតាអាចបានផលគិតជាមធ្យមចំនួន១តោន២០០គីឡូក្រាមហើយក្នុង០១តោណលក់បានតម្លៃមួយលាន៦០មឺុនរៀលតម្លៃទីផ្សារប្រមូលនៅចំការផ្ទាល់របស់ឈ្មួញកណ្តាលហេតុដូចនេះ ក្រសួងពាណិជ្ជកម្មព្រមទាំងរាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សាឲ្យមានតម្លៃស្តិតស្ថេរកុំឲ្យលើតែបបូមាត់ឈ្មួញកណ្តាលចេះតែថាតម្លៃនេះ តម្លៃនោះតែប៉ុណ្ណោះ ៕
ដោយ:វន័ ឥសាន