ខេត្តរតនគិរី៖រថយន្តសាំយ៉ុងពណ៌ស្លែរមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ២C.៥៧២៧ .បោកខ្លួនប្រាស់ដេកកណ្តាលផ្លូវជាតិលេខ៧៨ត្រងចំណុចផ្លូវបត់កោងចំងាយប្រមាណ១០០០ម៉ែត្រពីច្រកទ្វាអន្តរជាតិអូយ៉ាដាវនៅវេលាម៉ោង២នឹង៣០នាទីនារសៀលថ្ងៃទី០១ខៃវិច្ឆិការឆ្នាំ២០១៥ស្ថិតក្នុងភូមិ ប៉ក់ធំឃុំ ប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ។
ប្រភពបានឱ្យដឹងថាអ្នកបើកបរមានឈ្មោះរតនាភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរបើករថយន្តចេញមកពីទីរួមស្រុកវុើនសៃឆ្ពោះទៅប្រទេស់វៀតណាមដោយពុំមានអ្នករួមដំណើរជាមួយឡើយ ដែលមានទិសដៅពីលិចទៅកើតចូលប្រទេសវៀតណាមដើម្បីដឹកឥវ៉ាន់ចាប់ហួយ។
ស្រាប់តែមកដល់កន្លែងកើតហេតុរថយន្តនោះក៏បែកកង់ខាងមុខរេចង្កូតទៅបុករះបង្កាន់ដែរបាំងផ្លូវកោងក្រឡាប់តែម្តង។
គេសង្កេតឃើញបង្កាន់ដៃរបាំងផ្លូវកោងរងកាខូចខាតប្រវែងប្រហែល១០ម៉ែត្រប៉ុន្តែសំណាងល្អរថយន្តទទេមិនមានមនុស្សរងគ្រោះថ្នាក់អី្វទាំងអស់់។
ក្រោយពីកើតហេតុរថយន្តនោះត្រូវម្ចាស់រករថយន្តស្ទូចដើម្បីយកទៅជួសជុលនិងបន្តដំណើការដឹកជញ្ជូនឥវ៉ាន់ចាប់ហួយបន្តទៀតមិនមានការខូចខាត់ច្រើនទេព្រោះរថយន្តនោះមានសភាពចាស់ទ្រុតទ្រោមស្រាប់ហើយ។ឯសំណងការខូចខាត់យ៉ាងណាមិនទាន់បានដឹងនៅឡើយ៕ដោយ:វន័ ឥសាន




































