ប្រជាពលរដ្ឋជាង១០០គ្រួសារចោទ អភិបាលស្រុកជីក្រែងថា ដណ្តើមយកដីដែលសម្តេចឆ្វៀលឱ្យ៨២គ្រួសារ យកទៅលក់ឱ្យឈ្មួញ ៥នាក់ ដើម្បីជាផលប្រយោជន៍

0

សៀមរាប៖ ប្រជាពលរដ្ឋជាង១០០នាក់ កើតទុក្ខមិនសុខចិត្ត ដោយសារតែ លោក ពៅ ប៊ុន ធឿន អភិបាលស្រុកជីក្រែង អាងវ៉ាងចេញមុខកាង ដណ្តើមយកដីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា យល់ឃើញថាប្រជាពលរដ្ឋa6 ចំនួន៨២គ្រួសារ រស់នៅក្នុងភូមិល្វា ឃុំស្ពាន ត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានការខ្វះខាត ទើបចេញបទបញ្ជាលេខ០១ សម្រេចឱ្យថ្នាក់ខេត្ត ថ្នាក់ស្រុក ឆ្វៀលដីស្ថិតនៅ តំបន់៣ ចំនុចអូផ្ទោល ជូនប្រជាពលរដ្ឋទាំង៨២គ្រួសារបង្ករបង្កើនផល តែបែរជាអភិបាលស្រុក និងលោក តូច សកល អធិការស្រុក ជីក្រែងមិនព្រមអនុវត្តតាមចំណាអភិបាលខេត្តសៀមរាបនោះឡើយ បែរជាយកដីទាំងនេះលក់ឱ្យឈ្មួញទៅវិញ។យោងតាមលិខិតរដ្ឋមមន្រ្តីក្រសួងយុត្តធម៌ លេខ ៧២៩ចុះថ្ងៃទី ១១ខែ ឧសភា ឆ្នាំ ២០១៥ បានបញ្ជាក់ថា ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញលិខិតលេខ ០១ ឱ្យឆ្វៀលដីជូនប្រជាពលរដ្ឋទាំង៨២គ្រួសារ ធ្វើស្រែប្រាំង។វត្តមាន លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានចុះមកប្រកាសប្រគល់ដីចំនួន ៣០៥ ហិចតា ជូនប្រជាពលរដ្ឋចំនួន ៨២គ្រួសារ ដោយមានជំនាញ និងមន្រ្តីមូលដ្ឋានចូលរួមជាច្រើននាក់ផងដែរ ។ ក្រោយមកដីទាំង៣០៥ ហិចតា ពុំបានមកដល់ដៃប្រជាពលរដ្ឋសម្រាប់ធ្វើស្រែប្រាំងនោះទេ បែរជាមានលោក ជីន បូរ៉ា, លោក ឈុំហឿន ,លោក សេម ឈាង ,លោក ម៉ត់ តែ ,និងលោក ទេព អាន ដែលជាឈ្មួញរស់នៅក្នុងស្រុកប្រាសាទបាគង នាំយកគ្រឿងចក្រa11ចំនួន២ គ្រឿងចុះទៅទីតាំងដីដែលសម្តេច ហ៊ុន សែន បានឆ្វៀលឱ្យប្រជាពលរដ្ឋភ្ជួរដីទៅវិញ ទើបតំណាងប្រជាពលរដ្ឋទាំង៨២ គ្រួសារបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ សំណុំរឿងរដ្ឋប្បវេណីលេខ ៥២ ចុះថ្ងៃទី ០២ ខែ ០៣ ឆ្នាំ ២០១៥ ដីកាសម្រេចច្រានចោលពាក្យបណ្តឹងជំទាស់លេខ ៨៧ ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៤ របស់ លោក ជីន បូរ៉ា, លោក ឈុំហឿន, លោក សេម ឈាង, លោក ម៉ត់ តែ ,និងលោក ទេព អាន ដោយទុកជាអាសារបង់ ហើយប្រគល់ដីនេះឱ្យមកលោក យង់ ហ៊ាន ,លោក មៀន ចេង និង លោក ជា វុធ ជាតំណាងប្រជាពលរដ្ឋទាំង៨២គ្រួសារ ។ក្នុងនោះដែរក៏មានលិខិតរបស់ សាលាខេត្តសៀមរាប លេខ ៩៣៣ ស .ជ.ណជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥ក៏បាន ជម្រាបមកអភិបាលស្រុកជីក្រែង និង ប្រធានគម្មការសុរិយោដីថ្នាក់ស្រុក ឱ្យធ្វើការវាស់វែងដីស្រែប្រាំងចំនួន ៣០៥ ហិចតា ស្ថិតនៅភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប តាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ៨២ គ្រួសារ តាមការអាណិតអាសូររបស់សម្តេច តេ ជោ តែបែរជាលោក ពៅ ប៊ុនធឿន ទើបតែឡើងមកកាន់តំណែងថ្មី មិនព្រមបែងចែក ប្រឆាំង និងសម្តេចនាយករដ្ឋមន្រ្តី និងប្រឆាំងលោកឧកញ៉ា សៀង ណាំ ព្រមទាំងប្រឆាំង អភិបាលខេត្តសៀមរាប ប្រឆាំងនិង សាលាឧទ្ធរណ៍ទៀតផង។ ហ៊ានបើកដៃឱ្យឈ្មួញ៥នាក់យកដីទៅជួលឱ្យអ្នកស្រុកធ្វើស្រែ ដោយមិនខ្វល់ពីប្រជាពលរដ្ឋទាំង៨២ គ្រួសារនេះ។ពាក់ព័ន្ធទៅនិងការចោទប្រកាន់ខាងលើនេះដែរថា លោក ពៅ ប៊ុធឿន អភិបាលស្រុកជីក្រែង ដែលបានឃុបឃិតលួចយកដីទីលក់ឱ្យឈ្មួញ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅវេលាម៉ោង៣និង៤៩នាទីថា លោកមិនអាចបំភ្លឺលំអិតតាមទូរស័ព្ទបានទេព្រោះរឿងវាវែងឆ្ងាយណាស់ បើចង់ដឹងសូមមកសាលាស្រុកជីក្រែងលោកនិងនិយាយប្រាប់ រួចលោកក៏បិតទូរស័ព្ទបាត់ទៅមិនបាន១នាទីផង។ ចំណែកលោក កង អំ មេឃុំស្ពានត្នោត បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០១ខែវិច្ឆិការនេះថា ដីដែលមានបញ្ហាទាំងនេះ គួរតែឱ្យ ប្រជាពលរដ្ឋ តាមបទបញ្ជារបស់សម្តេច នាយករដ្ឋមន្រ្តីទី បើសិនជាមិនឱ្យប្រជាពលរដ្ឋទេ រឿងនេះវាមិនចេះចប់ ឡើយ ។គួរបញ្ជាក់ផងដែរថា ការយកដីរបស់ពលរដ្ឋទៅលក់ឱ្យក្រុមឈ្មួញទាំង៤នាក់នោះ គឺពិតជាមិនត្រឹមត្រូវនោះទេ បើពិតជាអភិបាលស្រុកមែននោះ ហើយធ្វើ់ជាឪពុកម្តាយរបស់ពលរដ្ឋគេផង ត្រូវតែប្រគល់ដីជូនពួកគាត់ជាក់ជាមិនខាន តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមបទបញ្ជារបស់សាលាឧទ្ធរណ៍ និងអភិបាលនៃគណៈអភិបាលខេត្ត ទើបត្រឹមត្រូវ និងអាចឈរជើងនៅស្រុកជីក្រែងបានយូរអង្វែង៕a6 a2 a1