ក្រុមគ្រួសារ​ទីទាល់ក្រ​៤​នាក់​គ្មាន​បាយ​ហូប​បាន​ពុល​កំពត​ដែល​គេ​ទុកចោល​លើ​ភ្លឺស្រែ​យកទៅ​ដុត​ហូប ធ្វើអោយ​ស្លាប់​ម្នាក់​និង​សង្គ្រោះបាន​ម្នាក់​

0

​កំពង់ធំ = កាលពី​វេលា ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ ក្រុមគ្រួសារ​ទីទាល​ក្រលំបាក​តោកយ៉ាក ៤​នាក់ ម្ដាយ ឪពុក កូន គ្មាន​បាយ​ហូប ក៏​សំរេចចិត្ត​យក​កំពត​ដែល​គេ​បង់សំណាញ​បានតែ​គេ​មិន​យក​ហើយ​ទុកចោល​លើ​ភ្លឺស្រែ មក​ដុត​ស៊ី ធ្វើអោយពុល​ទាំង​ម្ដាយ CAM02944ទាំង​ឪពុក​និង​កូន​២​នាក់ តែ​អកុសល​ម្ដាយ​បាន​ហូប​ច្រើនជាងគេ​ធ្វើអោយ​អ្នក​ជួយសង្គ្រោះ​អស់​លទ្ធភាព​ក៏​ដាច់ខ្យល់​ស្លាប់​ក្រោយពី​ប​ញ្ចូ​ន​មកដល់​ផ្ទះ ចំណែក​កូន និង​ឪពុក​បាន​ហូប​តិចតួច​អាចជួយ​សង្គ្រោះបាន ហេតុការណ៍​ដ៏​រន្ធ​ត​នេះ​បានកើត​ឡើង​នៅ​ភូមិ​កងមាស ឃុំ​ត្នោតជ្រុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​
បើតាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​ក្នុងភូមិ​បាន​ប្រាប់​អ្នក​សា​រព​ត័​មាន​យើង​ថា ក្រុមគ្រួសារ​មួយ​នេះ​មាន​តំណរ​ពូជ​សតិ​មិនសូវ​គ្រប់ តាំងពី​ជីដូន​ជីតា​ពួកគេ ត​គ្នា​ជា​យូរ​មកហើយ​រហូតមក​ដល់ពេលនេះ ហើយ​មុខរបរ របស់​ពួកគេ គឺ ដក់​ព្រលឹត ត្រាវ​កៀត ម្អម និង​ដើរ​លាងចាន តាម​វត្ត តាម​រោងបុណ្យ តែប៉ុណ្ណោះ ពុំមាន​របរ​ពិតប្រាកដ​នោះទេ ពេលខ្លះ​ម្ដាយ​បាន​ដើរ​សុំ​បាយ​លោក​នៅតាម​វត្ត​យកទៅអោយ​កូន​ស៊ី ចំណែក​ឪពុក​វិញ​ពុំ​ដឹង​អ្វី​ទាំងអស់ ព្រោះ​សតិ​មិន​គ្រប់​និង​ពេលខ្លះ​ដន្ដើម​នំ​ពី​កូន​មក​ស៊ី​ក៏មាន ក្នុងនោះ​ប្រជា​ពល​រដ្ន​បាន​និយាយ​បន្ថែមថា តើ​អត់​ពី​ម្ដាយ​ទៅ​តើ​កូន​បាន​អី​ស៊ី​បើ​ឪពុក​សតិ​មិន​គ្រប់​បែបនេះ​។​Image64
ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆែម ញ៉ អាយុ ៤៦​ឆ្នាំ មានកូន​២​នាក់ ប្រុស​១ ស្រី​១ ឪពុក​ឈ្មោះថា​ន់​ទិន អាយុ ៤០​ឆ្នាំ ក្នុងនោះ​ក៏មាន​សាច់ញាតិ ឈ្មោះ ឆែម ឈី ប្អូនប្រុស​បង្កើត​ជនរងគ្រោះ​និង​ឈ្មោះ​អាត​ជា​ប្អូនថ្លៃ​ស្រី​តាម​មើលថែ​ផងដែរ បន្ទាប់មក​ក៏​បញ្ចូល​សាកសព​ទៅធ្វើ​បុណ្យ​នៅ​វត្ត​កងមាស រៀបចំ​ធ្វើ​ដោយ គ​ណះ​ក​ម្មា​វត្ត ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅក្នុង​ភូមិ​ជួយ​ជា​សទ្ធា​ជ្រះថ្លា ជួយ​ធ្វើបុណ្យ និង​រលាយ​សាកសព​នៅ​រសៀល​ថ្ងៃទី​១ ខែ​វិច្ចិការ ឆ្នាំ​២០១៥​នេះ​។​Image67
​មិនតែប៉ុណ្ណោះ​ក៏មាន​ក្រុមគ្រួសារ​ទីទាល់ក្រ​ចំនួន ៦​គ្រួសារ​ទៀត ដែលជា​ស្ដ្រី​មេម៉ាយ និង​ចាស់ជរា​គ្មាន​ទីពឹង ដែលមាន​ឈ្មោះ អូយ សៀង​, ខេន​ញេះ​, ពេ​ជ​ញ៉​, យាយ​សូន , និង​ស្ដ្រី​ម៉េ​ម៉ា​យ​២​នាក់​ឈ្មោះ ម៉ិ​ក ,​និង យឿ​ង ដែល​សុទ្ធតែជា​គ្រួសារ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច នៅក្នុង​ភូមិ កងមាស ឃុំ​ត្នោតជ្រុំ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ផងដែរ កំពុងតែ​ដង្ហោយ រក​សប្បុរស​ធ​ម៍ លោក​ឧ​ញ្ញា និង​អភិបាលខេត្ត ព្រមទាំង​សម្ដេច ប៊ុនរ៉ានី ហ៊ុនសែន ជួយ​ពួកគាត់​ផង ព្រោះតែ​ភាព​ក្រលំបាក​ខ្លាំងពេក​។ ប៊ុន រិទ្ធីImage66

CAM02945