ស្ដ្រី​ម៉េ​ម៉ា​យ​អ​តី​តះ​គ្រួសារ​ទ័ព​មួយ​គ្រួសារ កំពុង​រងគ្រោះ​ដោយសារតែ​គ្មាន​ដី​សំរាប់​រស់នៅ

0

​កំពង់ធំ​=​ក្រុមគ្រួសារ​អ​តី​តះ​ទ័ព​ពិការ មួយ​គ្រួសារ​កំពុងតែ​រងគ្រោះ​ដោយសារតែ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​តាំងក្រសាំង​ថា​ដី​ដែល​ពួកគាត់​រស់នៅ​ជា​ដី​របស់​រដ្ន ព្រមទាំង​ធ្វើ​របង​បិតផ្លូវ​ចេញចូល និង​ជីក​ស្រះ​ចំ​ពីមុខ​ផ្ទះ​ថែមទៀត ធ្វើអោយ​គាត់​ដែលជា​ប្រជា​ពល​រដ្ន​ក្រីក្រ​រក​ព្រឹក​ខ្វះ​Image54ល្ងាច​បាន​ប្រឈមមុខ​និង​ការខ្វះខាត​រហូតដល់​ជំពាក់​គេ​វិលក្បុង មិន​ហ៊ាន រស់នៅ​ក្នុងភូមិ សុខចិត្ត​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ លុះ​បាន​លុយ​យកមក​សង​គេ​រួចហើយនោះ​ក៏​ប្រឈមមុខ​បន្ថែមទៀត​ដោយសារតែ​មន្ទីរពេទ្យ​រឹបអូស​យក​ដី ដែល​គាត់​បានរស់នៅ​ជា​យូរយារ​ណាស់​មកហើយ​នោះ​ត្រូវបាន​មន្ទីរពេទ្យ​រឹបអូស លុះ​មកដល់​ព្រឹក​ថ្ងៃទី​១ ខែ​វិច្ចិការ ឆ្នាំ​២០១៥ ម្សិល​ម៉ិ​ញ​នេះ​បាន​សុំអោយ សារ​ព​ត័​មាន​ជួយ​ចាក់ផ្សាយ​ជា​សារ​ធារ​ណះ​។​Image60
បើតាម​សំដី​របស់ ជនរងគ្រោះ​បាន​ប្រាប់​អ្នក​សារ​ព​ត័​មាន​ថា អ្នក​មីង​មានឈ្មោះ យា ឡេង បានរស់នៅ​ក្នុងភូមិ ៧​មករា ឃុំ​តាំងក្រសាំង ស្រុក​បារាយណ៍ គាត់​បានមក​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ រហូតមកដល់​ពេលនេះ​មាន​អាយុ​៥៤​ឆ្នាំ កាលនោះ​ដី​គាត់​មាន​ទំហំ​២៥​គុណ​៨០​ម៉ែត្រ លុះ​មកដល់​ឆ្នាំ​១៩៩៧​ខាង​មន្ទីរពេទ្យ​បាន​អភិវឌ្ឍន៍​ក៏​ចំ​លើដី​របស់គាត់ ហើយ​គាត់​បាន​បរិ​ច្ចាកដី​អោយ​មន្ទីរពេទ្យ​អស់​១៧​គុណ​៨០​ម៉ែត្រ នៅសល់តែ​ក្បាល​៨​គុណ​៨០​ម៉ែត្រ​សំរាប់​រស់នៅ​តែ​ខាង​មន្ទីរពេទ្យ​បានធ្វើ​ប្លង់​រំលោភ​យក​ដី​គាត់​ទាំងអស់ ធ្វើអោយ​គាត់​មានការ​ឈឺចាប់​មិន​សុខចិត្ត​ព្រោះតែ​ការ​រ​លោ​ភយ​កដោយ​គ្មាន​សំណង់​។​
ចំណែក​លោក ម៉ា ហ៊ុម ប្រធានភូមិ ៧​មករា នេះ​បាន​ប្រាប់​អ្នក​សារ​ព​ត័​មាន​យើង​ថា កាលពី​ឆ្នាំ​១៩៧៩ លោក​ជា​ប្រធានភូមិ​៧​មករា​នេះ បានដឹង​លឺថា​ដី​នេះ​ជា​ដី​របស់​អ្នក​មីង យា ឡេង ពិតមែន​ដែល​បានមក​ត្រួសត្រាយ​សំរាប់​រស់នៅ​មែន ព្រោះ​ដី​នេះ​ជា​ដីព្រៃ​សម័យ​ប៉ុលពត​មន្ទីរពេទ្យ តែ​មានតែ​ទំហំ តូច​នៅ​ខាង​ណោះ​តែប៉ុណ្ណោះ​ពុំមែន​ធំ​មកដល់​ដី​នេះ​ទេ ព្រោះ​ដី​នេះ​ជា​ដីព្រៃ ក្នុងនោះ​ក៏មាន​ប្រជា​ពល​រដ្ន​ជាច្រើន​នាក់​ទៀត​សុទ្ធតែ​អះអាងថា​ជា​ដី​របស់ យា ឡេង​នេះ​ពិតមែន តែ​ត្រង់​ខាង​មន្ទីរពេទ្យ​ធ្វើ​ប្លង់​រំលោភ​យក​ឬ​យ៉ាងណា​នោះ​ពុំបាន​ដឹង​ទេ​។​Image57
ចំណែក​លោក ម៉ែន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​តាំងក្រសាំង​បាន​ប្រាប់ថា​លោក ពុំបាន​ដឹង​ទេ​រឿង​ប្លង់​ឬ​ជំលោះ​បែបណា​នោះទេ ព្រោះ​លោក​ទើបតែ​ឡើងជា​ប្រធាន​ពេទ្យ​នេះ​បានត្រឹមតែ​២​ឆ្នាំ​តែប៉ុណ្ណោះ​ចំណែក​ប្រធាន​ពេទ្យ​មុន​គាត់​ចូលនិវត្តន៍​ហើយ ពេល​គាត់​ឡើងជា​ប្រធាន​ពេទ្យ​នេះ​គេ​ប្រគល់​ប្លង់ដី​អោយមក​តែម្ដង​ចំពោះ​រឿង​អី​ទៀត​លោក​ពុំបាន​ដឹង​ទេ​។​
ចំណែក អ្នក​មីង យា ឡេង បាន​សុំ​សំណូមពរ​អោយ​សម្ដេច ហ៊ុនសែន​នាយក​រដ្ន​មន្ដ្រី​ជួយ​រក​យុ​ត្តិ​ធ​ម៍​អោយ​គាត់​ផង ថា​ប្រសិនបើ​ខាង​ម​ន្ឬី​រ​ពេទ្យ​គេ​យក​ដី​នេះ​សុំអោយ​មាន​សំណង់​អោយ​សមរម្យ សំរាប់​គាត់​បន្ដ​រស់នៅ​ជា​ប្រជា​ពល​រដ្ន​ដូច​គេ​ផង តែបើ​ខាង​មន្ទីរពេទ្យ​គ្មាន​សំណង​ទេ​សុំអោយ​ដី​នេះ​ជា​កម្មសិទ្ធិ ស្របច្បាប់ និង​សុំ​បើករបង​ជា​ផ្លូវចេញចូល​ផង ព្រោះ​ខ្ញុំ​ពុំ​ចងបាន​អ្វី​លើ​ពីនេះ​ទេ​៕ ប៊ុន រិទ្ធី
Image53Image62