កំពង់ធំ=លោក អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនិង េកឧត្តម គង់វិមាន អភិបាលរងខេត្តកំពង់ធំបញ្ចាអោយ លោកសាយណូរ៉ា ព្រះរាជអាជ្ញារងដឹកនាំកំលាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាប់ចាប់ដោយលោកអធិការស្រុកប្រាសាទបាល្ល័ង្គសហការជាមួយ
កងរាជអាវុធហត្ថស្រុក ចាប់បានជនល្មើស១១នាក់ ពីបទជំរឹតទាប្រាក់ពីប្រជាកសិករដឹកជញ្ចូនផលិតផលព្រៃឈើ តាម គោយន្ដកន្ទ្រៃ រម៉ក គោយន្ដ រទេះគោ ក្របី ជាអច្ចិន្ឌ្រៃយតាមដងផ្លូវ ត្រង់ចំនុច ភូមិ ប្រូហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៤ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០១៥ យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្នចំនួន១៥នាក់ ពីបទកៀបសង្កត់ទាប្រាក់។
ជនល្មើសទាំង១១នាក់ជាបុរស នោះមានឈ្មោះ សែម សម្បត្តិ ,សឿងសេង, ប៉ូវប្រុស, ឃុតឌីណា ,ថែងផល, រដ្នថា, ថេងប៊ុនលាង, លន់ម៉ៅ, តឹកសុជាតិ, ហូរហឿន, លេខវុទ្ធី ជាអ្នកការសែត ជ័យជំនះ៧មករានិង អង្គការការពារបរិស្ថាន អង្គការអភិរក្សព្រៃឈើ ជនល្មើសទាំងនេះរស់នៅខាងស្រុកសន្ទុក និងស្រុក បារាយណ៍ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ក្នុងនោះមានវត្ថុតាង ម៉ូតូចំនួន ៨គ្រឿង។
បើតាមប្រភពពត័មានពីមហាជនបានអោយដឹងថាប្រជាកសិករទាំងនេះសុទ្ធតែជាអ្នកដឹកផលិតផលព្រៃឈើ កាប់បំផ្លាញព្រៃឈើ ដឹកផលិតផលដោយខុសច្បាប់ ជាអចិន្ដ្រៃយ៍កុំថាឡើយព្រៃហាមឃាត ព្រៃជុំរកសត្វព្រៃ មិនតែប៉ុណ្ណោះថែមទាំចាប់សត្វព្រៃ មកលក់ តាមតែអំពើចិត្តផងដែរ ដូច្នេះប្រព័ន្ធតុលាការមានចំណាត់ការអោយបានស្មើរភាពនិងយុត្តិធម៍ ទៅតាមផ្លូវច្បាប់ និងបើការស៊ីបអង្កេតផងថាតើប្រជាកសិករទាំងនោះរកស៊ីមុខរបរអ្វីបានជាមានការជំរឹតទាប្រាក់បែបនេះ រហូតមកដល់ព្រឹកថ្ងៃទី២ខែវិច្ចិការនេះបានបញ្ចូនខ្លួនជនល្មើសទាំ១១នាក់មកស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿងបញ្ចូនបន្ដ។
បើយោងតាមមតិមហាជនបានរឹះគន់ចំៗទៅលើសមត្ថកិច្ចថាប្រសិនពួកអ្នកការសែតនិងអង្គការទាំងនោះពុំទៅប៉េះពាលតំបន់សេដ្ឋកិច្ច ដែលគេទុកចិញ្ចឹមឆ្នាំងបាយរបស់ពួកគេទេនោះម្លេះសមត្ថកិច្ចទាំងពុំបានខឹងសម្បាររហូតដល់ថ្នាក់ដេញចាប់អ្នកការសែតនិងពួកអង្គការនោះដែរ និងម្យ៉ាងទៀត ចំពោះសមត្ថកិច្ចមួយចំនួន យករថយន្ដប្រដេញរថយន្ដដឹកឈើជំរឹតទាប្រាក់ និងរកស៊ីដឹកឈើទាំងយប់ទាំងថ្ងៃពុំដែលចាប់ពួកទាំងនេះវ៉ៃខ្នេះឬបញ្ចាអោយចាប់ម្ដងណាទេ តែចំពោះអ្នកការសែតគ្រាន់តែរកសាំង ប្រេង និងបាយទឹកតិចតួចចាប់វ៉ៃខ្នេះតាមតែចិត្តតើការអនុវត្តន៍ច្បាប់មានយុត្តិធម៍នៅត្រង់ណា??៕ ប៊ុនរិទ្ធី 



































