កសិផល​សណ្តែកសៀង​ឆ្នាំនេះ​មានកា​ធ្លាក់ចុះ​បន្តិច​មែន​ប៉ុន្តែ​អំណោយផល​ល្អ​

0

ខេត្តរតនគិរី​: ដោយសារ​ពុំមាន​រដូវភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះពាល់​ដល់​ការប្រមូល​ផល​ឡើយ​ហើយ​ឈ្មួញ​ក៏​កំពុង​សំរុក​ដឹកជញ្ជូន​យ៉ាង​មមាញឹក​ដែរ​ទៅរក​ទីផ្សារ​ប្រទេស់​វៀតណាម។​នៅ​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​នៅ​ព្រឹក​ថ្ងៃ​ទ​០២​ខែវិច្ឆិការ​ឆ្នាំ​២០១៥​សង្ក​ត​ឃើញ​មាន​រថយន្ត​ដឹក​សណ្តែកសៀង​យ៉ាងច្រើន​កំពុង​សំរុក​ដឹកជញ្ជូន​រក​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។​
សណ្តែកសៀង​ក្នុងពេល​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​តម្លៃ​៤៥០$(​បួន​រយ​ហាសិប​ដុល្លា​សហរដ្ឋអាមេរិក​)​ក្នុង​មួយ​តោន​នេះ​បើតាម​អាជីវករ​កណ្តាល​បាន​ប្រាប់​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រឹក​ថ្ងៃទី​០២​ខែវិច្ឆិការ​នេះ​។

​ហើយ​គាត់​បន្តថា​ឆ្នាំមុន​អាច​បាន​តម្លៃ​៥៥០$​ទៅ​៦០០$​ឯ​ណ្ណោះ​ពេលនេះ​នៅ​ដើមដៃ​នៅឡើយ​ហើយ​ខ្លាច​តែ​កំពុង​ពេញដៃ​ប្រមូល​ផល​ស្រាប់តែ​ធ្លាក់ចុះ​បន្តទៀត ការ​ព្រួយ​បារ​ម្មណ៍​នេះ​សំរាប់​ពួកគាត់​មិន​បញ្ហា​ទេ​ជា​អាជីវករ​កណា្ត​ល​ប៉ុន្តែ​ប្រជាកសិករ​ឯ​ណ្ណោះ​ទៅវិញ​ទេ​ដែល​រង​ការខាតបង់​ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​អស់​ច្រើន​ដល់ពេល​ប្រមូល​ផល​បាន​តម្លៃ​ធ្លាក់​ចុះថោក​។​
ប្រជាកសិករ​ជា​ម្ចាស់​ចំការ​បានឱ្យដឹងថា​ពេល​ផលិតផល​សណ្តែកសៀង​ត្រូវ​ចំណាយ​ទាំង​ថ្លៃ​ភ្ជួរ​ដី​គ្រាប់ពូជ​ជី​ថ្នាំ​បាញ់​និង​កម្លាំង​កម្មករ​រហូត​ដល់​ប្រមូល​ផល​ត្រូវ​អស់ប្រាក់​ចំនួន​១២០០០០០​រៀល​(​មួយ​លាន​ពី​សែន​រៀល​). មួយ​រដូវ​ក្នុង​មួយ​ហិកតា​។
​ហើយ​ក្នុង​មួយ​ហិកតា​នេះ​គិត​ជា​មធ្យម​ទទួលផល​បាន​ចំនួន​.១.២០០​តោន​(​មួយ​តោន​ពី​រយ​គីឡូក្រាម​)​។​ហើយ​ក្នុង​មួយ​តោន​លក់បាន​ប្រាក់​ចំនួន​១០៦០០០០​រៀល​(​មួយ​លាន​ហុកសិប​មឺ​ុ​ន​រៀល​)​នេះ​ជា​តំ​ទីផ្សារ​ប្រមូល​ទិញ​ដល់​ចំការ​របស់​អាជីវករ​កណ្តាល​។​
​ប្រជាកសិករ​ក៏​កំពុង​ទន្ទឹង​រងចាំ​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​អជ្ញាធរ​ផងដែ​ជួយ​រក​ទីផ្សា​ឱ្យ​ពួកគាត់​បាន​សមរម្យ​ទៅ​ថ្ងៃ​អ​នា​គត់​ក៏ដូចជា​ឆ្នាំក្រោយៗ​ទៀត​ដែរ​កុំឱ្យ​មានតម្លៃ​លើ​តែ​បបូ​មាត់​ឈ្មួញកណ្តាល​ចេះតែ​ថាឱ្យ​តម្លៃ​តាម​អំពើ​ចិត្ត​ឈ្មួញ​បែបនេះ​។​
​ឯ​ការដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​រក​ទីផ្សារ​តាម​ច្រកទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ​នោះ​ក្រម​អ្នក​ដឹកជញ្ជូន​បាន​ប្រាប់ថា​ក្នុង​រថយន្ត​យី​ឌុប​មួយគ្រឿង​ទម្ងន់​ពី​២០​ទៅ​៣០​តោន​រត់ការ​ផ្លូវ​អស់ពី​២០​ទៅ​៣០​មឺ​ុ​ន​រៀល​មាន​សមត្ថកិច្ច​លើ​ដងផ្លូវ​រហូតដល់​ច្រកទ្វា​ព្រំដែន​កម្ពុជា​វៀតណាម ។​​ទាក់ទិន​ជុំវិញ​ប​ញ្ហ​ខាងលើនេះ​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិនអាច​សំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិការ ឆ្នាំ​២០១៥​នេះ ៕​ដោយ​:​វ​ន័ ឦសាន​IMG-20151102-WA0218 IMG-20151102-WA0216 IMG-20151102-WA0216 (2)