កំពង់ធំ៖ អ្នកសារព័ត៌មានខេត្តកំពង់ធំ ប្រឈមនឹងការលាភពណ៌ របស់សមត្ថកិច្ច ដោយសារតែអ្នកសារព័ត៌មានខ្លះបានថតប៉ះចំលាភស្ការៈរបស់សមត្ថកិច្ច ខ្លះផ្សាយប៉ះចំឈើរបស់អធិការរងស្រុក ខ្លះទៀតចតប៉ះចំ ឈើរបស់អភិបាលរងស្រុក ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើដោយគ្មានច្បាប់ ព្រោះអាងអំណាច ខ្លួនជាថ្នាក់ដឹកនាំ យកច្បាប់ទុកនៅក្រោយខ្នង មិនព្រមអនុវត្ត។
ជាក់ស្តែងសមត្ថកិច្ចនៃស្រុកប្រាសាទបល្ល័ង្គ បានឃាត់ខ្លួនអ្នកសារព័ត៌មាន និងអង្គការការពារបរិស្ថាន ចំនួន ១១រូប ដោយសារតែអ្នកសារព័ត៌មាន បានធ្វើជាឆ្អឹងទទឹងក របស់សមត្ថកិច្ចដែលកំពុងតែរកស៊ីដឹកឈើ ហើយទំលាក់កំហុស ដោយអយុត្តិធម៌ពីបទគៀបសង្កត់ជំរិតទារប្រាក់ ពី៥ ម៉ឺន ទៅ៣០ម៉ឺនរៀល នាំខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២ កាលពីថ្ងៃទី១ ខែ វិឆ្ឆិកា ឆ្នាំ ២០១៥។លោកវរសេនីទោយ៍ ជា ពឿន ប្រធានការិល័យកណ្ដាល នគរបាលព្រហ្មទណ្ឌនៃស្នងការ ខេត្តកំពង់ធំបានឲ្យដឹងថា នគរបាលស្រុកប្រាសាទបល្ល័ង្គបានឃាត់ ខ្លួនក្រុមអង្គការនិងអ្នកសារព័ត៌មាន១១នាក់ ពីបទយោងតាមបណ្ដឹង របស់ប្រជាពលរដ្ឋដឹក កសិផលនានា តាមគោយន្តកន្ត្រៃនិងរថយន្ត ដោយមានបញ្ជារបស់ ឯកឧត្ដម អភិបាលខេត្តនិងលោកព្រះរាជអាជ្ញា។ក្រុមអង្គការនិងអ្នកសារព័ត៌មាន១១នាក់នេះ មាន២នាក់ ជាអង្គការអភិរក្សព្រៃឈើនិងធន ធានធម្មជាតិ,១នាក់ជាអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍន៍ធនធានធម្មជាតិ និង៨នាក់ទៀត ជាអ្នក សារព័ត៌មានក្នុងនោះ មានសារព័ត៌មានថ្ងៃជ័យជំនះ៧មករា ៧នាក់និងសារព័ត៌មាន សមាគម ឃ្លាំមើលកម្ពុជា ១នាក់។
សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ អាជ្ញាធរខេត្តបានយកអ្នកសារព័ត៌មាន ធ្វើជាចំណាត់ខ្មាំង តាមការ ចាក់រុកឆ្កេះឆ្កៀលពីបុគ្គលមូយចំនួន ដែលបានប្រកាន់បក្សពួកនិយម ព្យាយាមទម្លាក់កំហុសមកលើអ្នក សារព័ត៌មាន ជាពិសេសខាងលាបពណ៌ ប្រឌិត ទំម្លាក់កំហុស ដាក់បទចោទដោយអយុត្តិធម៌ តែចំណែក កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដាក់រថយន្តប្រចាំតាមដងផ្លូវ ប្រដេញឡាន មិនថាឡានឈើ មិនថាឡានដឹកទំនិញ គឺយើងឃើញមាន ប៉េអ៊ឹមរបស់ខេត្តកូនចៅលោក សេង ប៊ុនតេង ប្រដេញរាល់យប់ ចំណែកតាមដង ផ្លូវគេឃើញមាន រថយន្តប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉ូលិសសេដ្ឋកិច្ចខេត្ត ដឺបេជើងគោក និងអង្គភាពជាច្រើនទៀត ដេញឡាន ប្រសាចតែអាជ្ញាធរខេត្តពុំមានចំណាត់ការ ករណីនេះធ្លាប់បានរាយការណ៍ជូនអភិបាលខេត្តជាច្រើនដងមកហើយ បែរជាមិនមានទោសពៃ ហើយមកទម្លាក់កំហុសដល់អ្នកសារព័តឥមានទៅវិញ។



































