ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​មេខ្យល់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប​៖​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួន​ដូរ​មនុស្ស និង ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការ ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ជា​មេខ្យល់​ម្នាក់DSC_0065 ពាក់ព័ន្ធ​ទៅ​និង​ការនាំ​ក្មេងស្រី​ទៅ​ដេក​ជាមួយ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ ក្នុង​ក្រុង​សៀមរាប ។​
​ក្នុងការ​ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ស្ត្រី​ជា​មេខ្យល់​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១៤​និង​៥០​នាទី ថ្ងៃទី​០១ ខែវិច្ឆិការ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងផ្ទះ​ជនសង្ស័យ ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក កើត សុ​វណ្ណា​រ៉េត ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ហេង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន រួច​នាំយកមក​សួរនាំ​នៅ​ស្នងការ​។
លោក​វរសេនីយ៍ត្រី ជា ហេង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ចេ​ន ម៉ី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​ខេត្តសៀមរាប ដោយយោង​ទៅតាម​ពាក្យ​ប្ដឹង របស់​អា​ព្យាបាល​ក្មេងស្រី​រងគ្រោះ ។​លោក​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួចមក​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ស្ត្រី​ដែលជា​មេខ្យល់ មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​នាំ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រួប​គេ​ពិតជា​បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ពិតប្រាកដ​មែន ដោយ​ក្មេងស្រី​ដេក​ជាមួយ​ភ្ញៀវ ម្តង​ក្នុង​តំលៃ​ចាប់ពី ១០០​ដុល្លា ទៅ ៣០០​ដុល្លា ដោយ​រួប​គេ បានគិត​ជា​ភាគរយ​ទៅតាម​តំលៃ​និ​មួយៗ​ចាប់ពី ១០​ដុល្លា ដល់​១០០​ដុល្លា ។
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិការ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​DSC_0065 DSC_0063ដោយ ខេង ឧ​ត្ត​ម​