សៀមរាប៖ ប្រជាពលរដ្ឋចំនួន៣៧គ្រួសារមកពីភូមិល្វា ឃុំស្ពានត្នោតកើតទុកមិនសុខចិត្ដនាំគ្នាមកសាលាស្រុកជីក្រែងព្រឹកថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៥សុំឲ្យលោកអភិបាលស្រុកជួយដោះស្រាយដីស្រែប្រាំនៅចំណុចអូផ្ទោលឃុំស្ពានត្នោតដែលសម្ដេចនាយកដ្ឋមន្ត្រីហ៊ុន សែននិងឯកឧត្តមអ្នកឧកញ៉ាសៀង ណាំតំណាងរាស្ត្រមណ្ឌល់សៀមរាបបានចុះមកប្រកាសប្រគលដីចំនួន៣០៥ហិតាជួនប្រជាពលរដ្ឋចំនូន៨២គ្រួសារដោយមានជំនាញនិងមន្ត្រីមូលដ្ឋានចូលរួមជាច្រើននាក់ផងដែរ។ក្រោយមកដីទាំង៣០៥ហិតានេះពុំបានដល់ដៃប្រជាពលរដ្ឋសម្រាប់ធ្វើស្រែប្រាំងទេ បែរជាបានទៅលើដៃឈ្មួញចំនួន៥នាក់មកពីស្រុកប្រាសាទបាគងដូចមានឈ្មោះ ជិន បូរ៉ា, ឈុំ ហឿន, សេម ឈាង,ម៉ត់ តែនិងលោកទេព អាននាំយកគ្រឿងចក្រចំនួន២គ្រឿងចុះមកធ្វើនៅទីតាំងដីដែលសម្ដេច ហ៊ុន សែនបានឃ្វៀលអោយប្រជាពលរដ្ឋ។រាល់សំណើររបស់ប្រជាពលរដ្ឋក្នុងពេលនោះលោកអភិបាលស្រុកពុំទាន់បានឆ្លើយតបនិងសំណើរប្រជាពលរដ្ឋនៅឡើយ។ លោកសុំអានសាលដីការលេខ០៨៥៣ដរព. ២០១៤, លេខ១០៣៧ដរព . ២០១៤, លេខ០៥ក្រ.1សវនិងកំណតហេតុរបស់អយ្យការអមសាលាដំបូងខេត្ដសៀមរាបលេខ២៨៩∕ ១៥ស្ដីពីការអនុវត្តដីការសម្រេចលេខ០៥ក្រ.1សវចុះថ្ងៃទី០៨ឧសភាឆ្នាំ២០១៥ខ្លឹមសារនៃការទាមទារសុំឲ្យភាគីសហម្ចាស់បំនុលឈ្មោះ ជិន បូរ៉ា, ឈុំ ហឿន, ម៉ត តែ, ទេព អាននិងឈ្មោះ សេម ឈាងមានសិទ្ធកាន់កាប់និងធ្វើការអាស្រ័យផលលើដីស្រែនៅចំណុចអូររផ្ទោល។ បន្តលោកបានអានលិខិតរបស់សាលាខេត្ដសៀមរាបលេខ៩៣៣ស.ជណចុះថ្ងៃទី០៩កញ្ញាឆ្នាំ២០១៥ តែប្រជាពលរដ្ឋពុំព្រមស្ដាប់ការអានលិខិតនិងសាលដីការដែលបកស្រាយដោយលោកនាយករដ្ឋបាលសាលាស្រុកនោះទេ។ ប្រជាពលរដ្ឋគិតតែតវ៉ាថា សាលាស្រុកនិយាយពាក្យដ៏ដែលៗអំពីរឿងប្រគល់ដីអោយទៅឈ្មួញ៥នាក់កាន់កាប់និងធ្វើការអាស្រ័យផល។ ចំព្រោះរឿងប្រជាពលរដ្ឋចំនួន៨២គ្រួសារដែលសម្ដេច ហ៊ុន សែនបានឃ្វៀលដីឲ្យចំនូន៣០៥ហិតាសម្រាប់ប្រពលរដ្ឋធ្វើការអាស្រ័យផលចិញ្ចឹមជីវិតនោះលោកមិននិយាយចំទេ។ប្រជាពលរដ្ឋលោកលើកឡើងថាទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចហបីដូចមានភាពលំអៀងទៅខាងឈ្មួញទាំងស្រុង។ ដំណោះស្រាយរឿងវិវាទខាងលើរនារព្រឹកថ្ងៃទី០២វិច្ឆិការឆ្នាំ២០១៥ពុំទាន់ទទួលបានលទ្ធផលអ្វីទាំងអស់ លោកអភិបាលស្រុកសុំបិតអង្គប្រជុំលើកទៅថ្ងៃក្រោយទៀត។
.ពាក់ព័ន្ធនិងករណីរឿងខាងលើនេះ អ្នកសារពត៌យើងបានសុំជួបសម្ភាសជាមួយលោកយង់ ហ៊ាតំណាងឲ្យប្រជាពលរដ្ឋទាំង៨២គ្រួសារនៅភូមិល្វាឃុំស្ពានត្នោតអំពីបញ្ហាគេចោតថាលោកបានលក់ដីឲ្យឈ្មួញ លោកយង់ ហ៊ាបានឆ្លើយបដិសេដថាលោកពុំបានលក់ទេ បើរលោកលក់តើរលិខិតលក់ទិញនៅឯណា សុំឲ្យអ្នកដែលចោទប្រកាន់លោកយកលិខិតនោះមកតទល់គ្នា។
ចុងក្រោយលោកយង់ ហ៊ានិងប្រជាពលរដ្ឋទាំង៨២គ្រួសារសំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនមេតាជួយរកយុតិធម៌ជួនប្រជាពលរដ្ឋផង មានតែសម្ដេចទេដែលប្រជាពលរដ្ឋមានក្ដីសង្ឃឹមនិងទុំនុកចិត្ដ៕ វេហាស៍