ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​ពី​បាត់ដំបង​បានសម្រេច ជាប់អន្ទាក់កងរាជអាវុធហត្ថខេត្តសៀមរាប​

0

​ខេត្តសៀមរាប​៖ យោងតាម​ពាក្យ​របស់​ជនរងគ្រោះ​ឈ្មោះ សាប់ នី​តាស់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​SIGROUP ដែល​ត្រូវ​ជនសង្ស័យ​លួច​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ខៀវ​មួយគ្រឿង កាលពី​វេលា​ម៉ោង​០៣​និង​៤៧​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​០២​ខែវិច្ឆិការ​ឆ្នាំ​២០១៥IMG-20151102-WA0159 ស្ថិតនៅ​ចំនុច​ផ្ទះសំណាក់ យីហោ ម្យួ រ៉ា ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភា្ល​មៗ​ផងដែរ​។​
​ ​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​បា​នស​ម្រ​ច​ពី​បាត់ដំបង​កាលពី​វេលា​ម៉ោង​០៣​និង​៤៧​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​០២​ខែវិច្ឆិការ​ឆ្នាំ​២០១៥ ពី​ជនរងគ្រោះ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ស្រាវជ្រាវ ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅវេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃទី​០២​ខែវិច្ឆិការ​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
តាម​សម្តី​របស់លោក​អនុសេនីយឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​
​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយមាន​ការសហការ​គ្នា​បានល្អ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​និង​វត្ថ​តាង​ភ្លាមៗ​ផងដែរ​។​លោក​បន្តថា ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ពី​បាត់ដំបង មានឈ្មោះ គង់ រ៉ូ​ហ្សា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​បុគ្គលិក​ផ្ទះសំណាក់ យីហោ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខ័​ណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​លួច​ម៉ូតូ​បាន​ម៉ាក​ស្កុប​ពី​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​.១A.៨៦៣៨​។ ចំណែក ជនរងគ្រោះ​មានឈ្មោះ​សាប់ នី​តាស់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​SIGROUP ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​បាត់​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​.១A.៨៦៣៨​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានធ្វើការ​ប្រគល់​ឱ្យទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ដោយ ឧ​ត្ត​ម​