ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់និងបក្សពួកម្នាក់ទៀតប៉ុនប៉ងអំពើឃាតកម្មទៅលើបុរស់ម្នាក់ឲ្យរងរបួសជាទម្ងន់ត្រូវបានកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបានម្នាក់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១នៅចំណុចខាងជើងខារ៉ាអូខេនាគទិព្វក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះឡាយសួងប្រុសអាយុ៣០ឆ្នាំមុខរបររត់ម៉ូតូឌុបរស់នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យ១ម្នាក់ឈ្មោះឃីននិងបក្សពួកម្នាក់ទៀតរស់ក្នុងក្រុងប៉ោយប៉ែតកន្លងមកជនសង្ស័យទាំង២នាក់នេះមានគំនុំដោយសារតែជនរងគ្រោះដណ្តើមម៉ូយឌុបរបស់ខ្លួនទើបខ្លួនបានរៀបចំផែនការដើម្បីសម្លាប់ជនរងគ្រោះលុះនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥នោះនៅវេលាយប់ជនរងគ្រោះបានដឹកមូ៉យចេញពីរង្វង់មូលឆ្ពោះទៅខាងជើងខារ៉ាអូរខេនាគទិព្វ១ពេលនោះជនសង្ស័យទាំង២នាក់បានជិះម៉ូតូតាមពីក្រោយពេលដែលជនរងគ្រោះដាក់ម៉ូយចុះជនសង្ស័យទាំង២នាក់បានវាយទៅលើឈ្មោះឡាយលួងយ៉ាងចាស់ដែចំក្បាលនិងខ្លួនប្រាណជាច្រើនបំពង់ទីបបណ្តាលឲ្យជនរងគ្រោះសណ្លប់ស្តូកស្តឹងនៅនិងកន្លែងត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជនសង្ស័យទាំង២គេចខ្លួនបាត់។ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលអាវុធហត្ថលុះនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥អាវុធហត្ថមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រីជាដាមេបញ្ជាកាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះទៅចាប់ខ្លួនជនសង្ស័យបានម្នាក់នៅនិងកន្លែងកើតហេតុរួចបញ្ជូនមកអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត។នៅអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដ ដោយមានកំហឹងជាមួយជនរងគ្រោះដណ្តើមម៉ូយរបស់ខ្លួនកន្លងមក។លោកឱបូរិន្ទបាននិយាយបញ្ជាក់ទៀតថាដោយបានចំលើយសារភាពរបស់ជនសង្ស័យហើយនោះត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕