បន្ទាយមានជ័យៈសមត្ថកិច្ចនគរបាលស្រុកម៉ាទ្បៃបានចុះអង្កេតនិងបើកការស្រាវជ្រាវលើសំណំុរឿងដែល បុគ្គលិកទូរទស្សន៍ចំនួន៤នាក់ប្រចាំក្រុងប៉ោយប៉ែតចោទថាមន្ត្រីនគរបាលវរព្រំដែនគោក៨១៥ទាញកាំបិតផ្គាក់ដេញកាប់និងទាញយកកាមេរ៉ាបោកចោលខណៈកំពុងបំពេញបេសកកម្មថតយកពត៌មាននៅចំនុចមាត់ច្រករបៀងបឹងបេងស្ថិតក្នុងភូមិសាស្ត្រភូមិបឹងបេងឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យជាបឋមរកឃើញថាអ្កដែលរងការចោទប្រកាន់មិនមែនជាប៉ូលិសទេហើយត្រូវរងរបួសព្យួរសេរ៉ូម។
លោក អៀម រីម អធិការ ស្រុកម៉ាឡៃបានអោយដឹងថាក្រោយទទួលបានព័ត៍មានថាមានករណីអ្នកសារព័ត៍មានត្រូវគេដេញកាប់នៅចំនុចខាងលើកើតឡើងប្រមាណជាម៉ោង៥រសៀលថ្ងៃ៣០តុលា២០១៥លោកបានចាត់មន្ត្រីជំនាញចះុត្រួកពិនិត្យទីតាំងកើតហេតុនិងសើុបអង្កេតជាបឋមឃើញថាជនដែលក្រុមអ្នកសារព័ត៍មានចោទថាប្រើកាំបិទដេញកាប់ជាប៉ូលិសកូនចៅលោកសាន សៃ មេប៉ុស្តិ៍ព្រំដែន ចំបក់គឺមិនមែនដូចការចោទទេការពិតជននោះឈ្មោះ ធិន ម៉ាណាន ភេទប្រុសអាយុក៣៨ឆ្នាំពេលកើតហេតុជននេះបានផឹកស្រវឹងហើយអោយបូ៉លិសជូបទៅផ្ទះក្នុចំការរបស់គេដែលនៅជាប់និងអូរព្រំដែនកម្ពុជាថៃ រួចប៉ូលិសក៍បើកម៉ូតូចេញមកប៉ុស្ត៍ិវិញ។លោកបានបន្តទៀតថាទីតាំកើតហេតុស្ថិតនៅក្នុងបរិវេណចំការរបស់ឈ្មោះធិន ម៉ាណានហៅប្រុសហើយរកឃើញថ្មកាំម៉ារ៉ាមួយដំុនិងទ្រនាប់ជើងមួយគូរបស់ក្រុមអ្នកទូរទស្សន៍តែមិនទាន់រកឃើញកាំបិទនៅទ្បើយ។ក្នុងនោះបានពិនិត្យឃើញថាជនដែលអ្នកសារព័ត៍ចោររងរបួស២កន្លែងត្រងទ្រូងនិងម្រាមដៃឆ្វេង។
លោក ផូ ប៊ុនថន បុគ្គលិកទូរទស្សន៍ហង្សមាសប្រចាំខេត្តបន្ទាយមានជ័យបាននិយាយថា កាលពីរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥លោកនិងបុគ្គលិកទូរទស្សន៍ctn អាស៊ីអាគ្នេយ៍និងtvប៉ុស្តិលេខ ៥បានចុះទៅយកពត៌មាននៅចំនុចច្រករបៀងបឹងបេងក្រោយពីគេប្រាប់ថាមានពលករខ្មែរសំរុកឆ្លងដែនដោយខុសច្បាប់តាមមេខ្យល់ទៅរកការងារធ្វើដោយប្រថុយប្រថាននៅប្រទេសថៃនិងមានការនាំចូលនូវទំនិញខុសច្បាប់ពីប្រទសថៃចូលមកកម្ពុជា។បន្ទាប់ពីពួកគេបានបំបែកគ្នាជាពីរក្រុមចូលទៅដល់មាត់អូរព្រំដែនខាងលើស្រាប់តែមានមន្ត្រីប៉ូលីសម្នាក់បានជិះម៉ូតូឌុបគ្នាមានកាំបិតក្នុងដៃសំដៅទៅពួកគេ។លុះទៅដល់មន្ត្រីប៉ូលីសរូបនោះក៏បានទំលាក់បុរសម្នាក់ដែលគេស្គាល់ថាមានឈ្មោះ ប្រុសហៅម៉ាប់ ចុះហើយមន្ត្រីដែលឌុបនោះក៏ជិះម៉ូតូត្រឡប់មកវិញ។បុរសដែលគេទំលាក់ចុះឈ្មោះប្រុសហៅម៉ាប់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំក៏លើកកាំបិតផ្គាក់កាប់ទៅលើបុគ្គលិកtv៥តែខុសក៏បែរមករកលោកផូ ប៊ុនថន បុគ្គលិកហង្សមាសដោយគំរាមសម្លាប់បើមិនហុចកាមេរ៉ាអោយទៅគេបោកចោល។ដោយមើលឃើញពីស្ថានភាពគ្រោះថ្នាក់ខ្លាំងលោកផូ ប៊ុនថនក៏ហុចកាមេរ៉ាអោយហើយធ្វើការ ស្ទុះរត់យករួចខ្លួនតែម្តង។
ទាក់ទងនិងសកម្មភាពដ៏សាហាវយ៉ង់ឃ្នងនេះលោក ឈិត លី មេបញ្ជាការវរការពារព្រំដែនគោក៨១៥បានធ្វើការបដិសេធថាបុរសម្នាក់ឈ្មោះប្រុសហៅម៉ាប់នេះមិនមែនជាមន្ត្រីនគរបាលលោកទេរូបគេគ្រាន់តែជា ប្រជាពលរដ្ឋដែលមានចំការក្បែរនោះ។មួយវិញទៀតបុរសនោះបានពឹងអោយមន្ត្រីប៉ូលីសរបស់លោកអោយឌុបជូនទៅចំការខណៈរូបគេស្រវឹងខ្លាំងមិនអាចដើរទៅខ្លួនឯងបាន។
ក្រុមអ្នកយកពត៌មានក្នុងខេត្តបន្ទាយមានជ័យបានធ្វើការថ្គោលទោសនិងសំនូមពរទៅគ្រប់សមត្ថកិច្ចពាក់ពន្ធ័ពិសេសប្រពន្ធ័តុលាការសូមបើកការស៊ើបអង្កេតអោយបានល្អិតល្អន់និងមានតម្លាភាពបំផុតដើម្បីស្វែងរកអោយឃើញនូវអ្នកបង្កនិងរងគ្រោះនិងអ្នកនៅពីក្រោយរឿងនេះបើមានដើម្បីបញ្ជក់ពីភាពស្អាតស្អំនិងសេចក្តីថ្លៃថ្នូររបស់អ្នកសារពត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ
ចំពោះករណីនេះដែរ ភាគីបង្ដែកកំពុងមានរបួសឈ្មោះហៅថាប្រុកក៏បានធ្វើការចោទប្រកាន់មកលើអ្នកទូរទស្សន៍យើងវិញដែរថាបានចូលមកដីរបស់ខ្លួនហើយរកចាប់ខ្លួនរហូតប្រើហឹង្សាលើខ្លួនបណ្តាលអោយរងរបួសលើដើមទ្រូងនិងមុតម្រាមដៃរហូតដល់ធ្លាក់ខ្លួនឈឺព្យួរសេរ៉ូម។តែទោះជាយ៉ាងណាបុរសបង្កម្នាក់នេះត្រូវបានគេរាយការណ៍ថាជាមនុស្សច្រងេងច្រងាងនិងចូលចិត្តប្រើហឹង្សាលើអ្នកដទៃនៅពេលខ្លួនគេស្រវឹងម្តងៗ។
សូមបញ្ជក់ផងដែលថាមួយចំនួនក្នុងក្រុមអ្នកទូរទស្សន៍ខាងលើក្នុងឆ្នាំនេះទទួលបានការគំរាមនិងយក(កាំម៉ារ៉ាពី)សំណាក់សមត្ថកិច្ប៉ូលិសនិងទាហានតាមព្រំដែនបីលើមកហើយទាំងលើកនេះ ៕