ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​និង​គ្មាន​ការ​រើស​អើ​ម​ក្នុង​សាលា​បង្កើត​មិន​លុបបំបាត់​សត្រូវ​

0

​បន្ទាយ​មាន​ជ័​យ៖នេះ​ជា​ពាក្យ​របស់​យុវ​សិស្ស​ក្នុង​ការសម្តែង​រឿង​ក្នុង​ពិធី​បើក​បវេសនកាល​នា​ឆ្នាំ​សិក្សា​២០១៥ ២០១៦​នៅ​សាលា​វិទ្យាល័យ​សម្តេចឪ​ស្ថិតនៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​២០១៥​ក្រោម​ការ​អ​ញ្ចើ​ញ​ចូលរួម​បើក​បវេសនកាលIMG_2741​របស់​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ការចូលរួម​ពី​អស់លោក​តំណាង​មន្ទីរ​ស្ថា​ប័ណ្ណ​ជុំវិញ​ខេត្ត​លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​ជាច្រើន​។​
ក្នុងការ​សម្តែង​រឿង​ក្នុងន័យ​អប់រំ​កុំអោយ​ប្អូនៗ​ជាស​អោយ​ឆ្ងាយ​កុំ​យក​គំរូ​តាម​គឺ​បាន​សម្តែង​ពី​ការចូល​រៀន​របស់​សិស្ស​ក្នុង​បវេសនកាល​ថ្មី​ដោយមាន​សិស្ស​ខ្លះ​ក្រ​និង​សិស្ស​ខ្លះ​មាន​ធ្វើអោយមាន​ការបែងចែក​ឋា​នះ​ស្អុ​ប​ខ្ពើម​ហើយ​សិស្ស​ខ្លះ​សប្បាយ​និង​ការ​ដើរលេង​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន​បាន​អូសទាញ​សិស្ស​ផ្សេងទៀត​ដើរលេង​ប្រើប្រាស​ថ្នាំញៀន​ដែរ​។​មិន​ថែម​តែប៉ុណ្ណោះ​បាន​សម្តែង​បង្ហាញ​ពី​អាណាព្យាបាល​ដែល​គិតតែ​លេងល្បែង​ស៊ីសង​មិន​ខ្វល់​ពី​កូន​រហូតដល់​ទីបញ្ចប់​នៃ​សាច់រឿង​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​ទាំងអស់​ហើយ​ពួកគេ​បាន​និយាយថា​”​ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ​ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន គ្មាន​ការ​រើស​អើ​ម​ក្នុង​សាលា​បង្កើត​មិន​លុបបំបាត់​សត្រូវ ការពារ​ជីវិត​នាក់​ពាក់មួក​សុ​វត្តិភាព​។​
បន្ទាប់ពី​អាន​សារ​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការបើកប​វេស​នា​សិក្សា​ថ្មី​។​
លោក គឹម ស្រួយ នាយក​វិទ្យាល័យ​សម្តេចឪ បាន​ប្រាប់​អោយដឹងថា​សំរាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ​មាន​សាស្ត្រាចារ្យ​ចំនួន​៩៩​នាក់​ស្រី​៤៤​នាក់​និង សិស្ស​ដែល​បានមក​ចុះឈ្មោះ​សិក្សា​មាន​ចំនួន​១៦៩៥​នាក់​ស្រី​៨៦០​នាក់​បើ​ប្រៀបធៀប​និង​ឆ្នាំ​សិក្សា​២០១៤-២០១៥​ថយចុះ​១៥៧​នាក់​ស្រី​៦០​នាក់​។​
ថ្លែង​ទៅកាន់​សិស្សានុសិស្ស​នាឱកាស​នោះ​ផងដែរ​លោក លី សារី បាន​ក្រើនរំលឹក​ដាស់តឿន​ថាបើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ​និង​ស្រឡាញ់​អនាគត​ដ៏​រុងរឿង​គឺ​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ហើយ នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ចូរ​ខិតខំ​ប្រតិបត្តិ​ច្បាប់​ចរាចរ​អោយបាន​ច្បាប់​ខ្ជាប់ខ្ជួន​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ​ដល់​សង្គម​ជាតិ​ទាំងមូល​។​ជាមួយ​នោះ​លោក​ក៏បាន​ស្នើអោយ​មាតាបិតា​និង​អាណាព្យាបាល​សិស្ស​ទាំងអស់ សហគមន៍​និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវ​ចូលរួម​អោយ​សកម្ម​ក្នុង​ការជួយ​អប់រំ​កូនចៅ​អោយបាន​ល្អ ទាំង​ផ្នែកអនាម័យ សុខភាព ចំណេះដឹង​និង​សិ​ល​ធម៌ ដើម្បី​បន្ត​លើកកម្ពស់​កិត្តិយស​សង្គមជាតិ​កម្ពុ​ជា​សក្តិ​សមជា​ប្រជាជាតិ​មួយ​ដែលមាន​ឈាមជ័រ​បន្ត​ពី​សម័យអង្គរ​ដ៏​រុងរឿង​នៃ​យើង​។​
ជាមួយគ្នា​នោះ​លោក លី សារី ក៍​បានផ្តល់​ប័ណ្ណសរសើរ​ដល់​សិស្ស​ដែលមាន​ចំណាត់ថ្នាក់​ល្អ​និង​បានផ្តល់​អំណោយ​ជា​សំភា​រះ​សិក្សា​រួមមាន​សៀវភៅ ការ​បូ​ប មួយចំនួន​ដែល​បា​ម​មកពី​ការ​ឧបត្ថម​របស់​សប្បុរស់​ជន​ក្នុង​ខេត្តហើយ​ក៍ប​សន​សំណូម​ពរ​ដល់​សប្បុរស់ជន​ក្នុង​ខេត្ត​មេត្តាជួយ​ឧ​ប​ត្ត​ម​ដល់​សិស្ស​ក្រីក្រ​អោយបាន​បន្ត​ការសិក្សា​ទៅមុខទៀត​៕IMG_2724 IMG_2720 IMG_2722 image2 image1