ទើប​ទិញ​រថយន្តបុក​ក្របី​ឆ្លងផ្លូវ​ងាប់​មួយ​មួយ​ក្បាល​ផ្អើល​នគរបាល​រហូតដល់​ស្នងកា​និង​ព្រះរាជអាជ្ញា​ទាំងយប់​ទីបំផុត​រក​ម្ចាស់​ក្របី​មិន​ឃើ​ញ​លក់បាន​២០០​ដុល្លា​ទើប​ស្ងប់​ម្ចាស់​រថយន្ត​ព្រម​ចេញទៅ​

0

​ខេត្តពោធិ៍សាត់​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​ម្ចាស់​រថយន្ត​មិន​លើកលែង​ឲ្យ​រូ​ច​ខ្លួន​ងាយៗ​ឡើយ ខណៈដែល​បុក​ក្របី​មេ​មួយ​ក្បាល់​ងាប់​រក​ម្ចាស់​មិនឃើញ​ប្តឹង​ទា​សំណង​រហូត​ផ្អើល​ស្នងកា​និង​ព្រះរាជអាជ្ញា បញ្ជារ​ឲ្យ​លក់​ក្របី​នោះ​សង​សំណង​ម្ចាស់​រថយន្តimage1 (1)​ដែល​ខូចខាត​ក្នុង​ឧប្បហេតុ​នេះ​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ត្រង់​ចន្លោះ​គីឡូ​មែត្រ​លេខ​១៤៧​និង​១៤៨ លើផ្លូវ​ជាតិ​លេខ​៥​ក្នុង​ភួ​មិត្រ​ពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

លោក ខៀវ សុខា មេ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ក្បាល​ត្រាច បាន​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង​ប្រភេទ​ហាយ​ឡិន​ឌឺ ព័​ណ៍​ទឹកប្រាក់ គ្មាន​ទាន់​មាន​ស្លាក​លេខ ដោយ​ទើបតែ​ទិញ​ពី​ឃ្លាំង ដោយ​ម្ចាស់​ជា​អ្នកបើកបរ​ឈ្មោះ សេង ពលៈ អាយុ​៣៣​ឆ្នាំ​រស់នៅ ស្រុ​បាភ្នំ ខេត្តបាត់ដំបង​។ បានធ្វើ​ចរាចរណ៍​ពី​កើ​តទៅ​លិច​លើ​ទ្រូង​ផ្លូវជាតិ​លេខ​៥​នៃ​ផ្លូវ​អទិភាព ដោយ​ប្តើ​ប្រាស់​ល្បឿន​លឿន​គួ​សម ពេលមកដល់​ចំនុចកើតហេតុ​ខាងលើ បាន​ជួប​និង​ក្របី​មេ​ពី​ក្បាល​រត់​ឆ្លង​ផ្លូវជាតិ ដោយ​គេច​ក្របី​មេ​មួយ​ក្បាល​ផុត​ស្រាប់តែ​វា​មេ​មេ​មួយ​ក្បាល​ទៀត​ស្​ុះ​រត់​មកទៀត​ក៍​បុក​ក្របី​នោះ​ងាប់​តែម្ដង​។​

​លោក សុខា បន្តថា​ក្រោយពេល​បុក​ក្របី​នោះ​ងាប់​ភ្លាម​រថយន្ត​ទើបតែ​ទិញ​នោះបាន​រង​កា​ខូច​ខ​ត​ផ្នែក​ខាងមុខ មួយចំនួន​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​អត់​ខ្ចី​ទៅណា​ក៍បាន​ប្ដឹង​នគរបាល​ប៉ុ​ស្ត៍​ទាំងយប់ រកមុខ​ម្ចាស់​ក្របី ដើម្បី​ឲ្យ​សង​ជា​សំណង​ដែល​ត្រូវ​ជួសជុល​រថយន្ត​។ តែ​ម្ចាស់​ក្របី​នោះ​មិន​ចេញមុខ​ឡើយ ធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​ឡើងក​ម្ដៅ រហូតដល់​លោក​អធិការនគរបាល​ស្រុក​ក្រគរ​។​

​លោក អែម រុន អធិកា​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​តាមរយះ​រដ្ឋបាល​ប៉ុ​ស្ស៍​កន្លែងកើតហេតុ ហើយ​ជនរងគ្រោះ​ប្រ​ញា​៉​ប់យក​រថយន្ត​ទៅ​ជួសជុល​ទៀត ទើប​បង្ខំចិត្ត​រាយការណ៍​ទៅ​ស្នងកា​និង​ព្រះរាជអាជ្ញា ផ្អើល​ទាំងយប់​លើ​ករណីនេះ រហូតដល់​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ដោយ​ប្រកា​ស់រក​ម្ចាស់​ក្របី​មិនឃើញ​ក៍​ហៅ​អាជ្ញាធ​ម៏ តាម​បញ្ជារ​តុលាកា​លក់​ក្របី​មេ​ងាប់​មួយ​ក្បាល​នេះ ព្រោះ​មាន​សភាព​ហើម​បន្តិច​ហើយ ក៍​លក់បាន​២០០​ដុល្លា ប្រគល់​ឲ្យ​ម្ចាស់​រថយន្ត​នោះ​ទាំងអស់​នៅវេលា​មោ​៉​ង​១០​ព្រឹក​ថ្ងៃ​៣១​តុលា​នោះ ទើប​ម្ចាស់​រថយន្ត​នេះ​ព្រម​បញ្ចប់រឿង​យកលុយ​នេះ​បើករថយន្ត​ចេញ​បាត់​តែម្ដង​។ លោក​អធិការ​បន្តថា​ទោះជា​ម្ចាស់​រថយន្ត​នោះ​ទៅ​បាត់​និង​ដោះស្រាយ​រូ​ចរាល់​ក៍ដោយ​ក៍​ម្ចាស់​ក្របី​នេះ​មិន​ខ្ចី​ចេញមុខ​ថា​ម្ចាស់​ជាន​ណា​ដែរ តែ​យា​៉​ង​ណា​លោក​សួ​ម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ​ម្ចាស់​សត្វពាហនៈ ទាំងនេះ​សួ​ម​មេត្តា​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ និង​ដើរ​ពាស់វាល​ពាស់កាល​ជាពិសេស​លើផ្លូវ​សាធារណៈ​ដែល​គេ​កំពុង​ចរាចរណ៍​ទៅមក​នេះ វា​អាច​បង្ករ​ហេតុ​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​បាត់​បង់ជីវិត​អ្នកដំណើរ​ឬ​ក៍​ទ្រព្យសម្បត្តិ​ផ្សេង​ជាដើម​៕image2 (1) image4 image5