កំពុង​ជិះ​កង់​ដឹក​កូន​ត្រូវ​រថយន្តបុក បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវគេ​បញ្ជូនទៅ​ពេទ្យ​ទាំងយប់​

0

​ឧ​ត្ត​រ​មានជ័យ​៖​ស្ត្រី​ម្នាក់​និង​កូនតូច​ម្នាក់​កំពុង​ជិះ​កង់​ឌុប​គ្នា ត្រូវបាន​រថយន្ត​កា​ម៉ា​រី​មួយគ្រឿង​បើកប​ញ្ជ្រា​សទិស បានមក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់ ថ្ងៃទី​១ ខែ វិច្ឆិការ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​អា ក្នុងភូមិ​គោកIMG_8806​ឪឡោក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ភ្លាមៗ​នោះ​រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​រហូតដល់​ស្រុក​ចុងកាល់​ទើប សមត្ថកិច្ច​ចាប់បាន​។​
​ជនរងគ្រោះ​មានឈ្មោះ សឹម វឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ម្តាយ និង​ឈ្មោះ ផុន ស្រី​វៃ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ភាគី​ខាង​ជិះ​កង់ បាន​រង​បួស​ធ្ងន់​ទាំង​២​នាក់​ម៉ែកូន​។​រីឯ​ម្ចាស់​រថយន្ត​បង្ក​មាន ឈ្មោះ កៅ បូ​ណា​រុន​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ ខែវិច្ឆិការ ឆ្នាំ​២០១៥​នេះ​ថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​និង​កូន​បាន​ជិះ​ម៉ូតូឌុប​គ្នា​លើផ្លូវ​ជាតិ​លេខ​៥៦​អា មក ដល់​ចំនុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត​កាំ​ម៉ា​រី​មួយគ្រឿង​ពណ៌​សំបក​ឪឡឹក សេរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក លេខ​2C:4413 បើ​បញ្ច្រាស់ទិស​បានមក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​ម៉ែកូន​របួសធ្ងន់​ឃើញ ដូច្នោះ​ម្ចាស់​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់ សមត្ថកិច្ច​បាន​ដេញតាម​និង​សហការគ្នាជាមួយ​ខាង​កង​រា ជ​អាវុធហត្ថ​ស្រុក​ចុងកាល់​ទើប​ចាប់​រថយន្ត​បង្ក​បាន និង​បាន​បញ្ជូន​រថយន្ត​នោះមក​អធិការដ្ឋាន​ដើម្បី ចាត់ការ​តាមច្បាប់​៕​IMG_8813 IMG_8808 IMG_8809