សិស្សានុសិស្ស​២.៦៧៥​នាក់​ចូលរួម​បើក​បវេសនកាល​និង​ទិវា​ដឹងគុណ​គ្រូ​ ​នៅក្នុង​វិ​ទ្យ​ល័យ​ព្រះបាទ​សុរា​ម្រឹត​

0

​ខេត្តកំពង់ឆ្នាំង​៖ ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០១៥​និង​២០១៦ និង​ទិវា​ដឹងគុណ​គ្រូ ត្រូវបាន​កំណត់​ធ្វើ​នៅ​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយឡែក នៅក្នុង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំងS3740004 មាន​សិក្សា​នុ​សិស្ស​ចូលរួម​ចំនួន​២.៦៧៥​នាក់ ក្រោម​អធិបតីភាព​លោក ហ៊ី ណាត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ដោ យ​មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ មាតា​បី​តា​សិស្ស ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​សិក្សា​នុ​សិ ស្ស​យ៉ាងច្រើន​កុះករ​។​
​ ​លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​អោយដឹងថា​៖ នៅក្នុង​ឆ្នាំ​សិក្សា​២០១៥, ២០១៦ នេះ​វិទ្យាល័យ​បានទទួល​សិស្ស​ចូលរៀន​ចំនួន​២.៦៧៥​នាក់ ដោ​យ​ឡែក​ឆ្នាំ​ចាស់​មាន​សិស​ចូលរៀន​ចំនួន​២.៧៦១​នាក់​។ វិទ្យាល័យ​មាន​អាគារ​សិក្សា​ចំនួន​១២​ខ្នង សុទ្ធតែ​ទ្រុត​ទ្រោម ចែកចេញជា​៦៤​បន្ទប់ និង​៦០​ថ្នាក់ មាន​លោកគ្រូ​អ្នកគ្រូ​ជា​បុគ្គលិក​សិក្សា​រួម​ចំនួន​១៨៦​នាក់​​ស្រី​៧៣​នាក់​។ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​បឋមភូមិ​បាន​៣៦១​នាក់ ស្មើ​និង​៩៨,៣៦% ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​បាន​២៥០​នាក់ ស្មើ និង​៦២,១៨% សិស្ស​បានទទួល​និទ្ទេស​ល្អ​ណាស់ ( B ) ចំនួន​៧​នាក់ មាន​ស្រី​៤​នាក់​។​
​នៅក្នុង​ឆ្នាំ​សិក្សា​២០១៤ , ២០១៥ សិស្ស​ថ្នាក់​ទី​៩ ក្នុង​វិទ្យាល័យ​បាន​ប្រឡង​ជាប់​ជា​សិស្ស​ពូកែ​ថ្នាក់ជាតិ​ចំនួន​៣​នាក់ មាន​ស្រី​១​នាក់ គឺ​មុខ​វិទ្យា​រូបវិទ្យា​ជាប់​ចំណាត់ថ្នាក់​លេខ​៧ មួយ​នាក់ ឈ្មោះ អ៊ឺ​ង ម៉ា​ភី​ណែ​ត ភេទ​ប្រុស និង​មុខ​វិទ្យា​គណិតវិទ្យា​ជាប់​ចំណាត់ថ្នាក់​លេខ​៦ មួយ​នាក់​ជា​សិស្សស្រី​ឈ្មោះ ឈួន​គឹម​សាំង និង​ជាប់​ចំណាត់ថ្នាក់​លេខ​៧​មួយ​នាក់​ជា​សិស្ស​ប្រុស​ឈ្មោះ សៀក ពិសី ។
​លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ផ្តាំផ្ញើ ដល់​សិស្សានុសិស្ស​ទាំងអស់ សូម​ខិតខំ​រៀនសូត្រ​អោយ​ប្រឡង​ជាប់​មាន​និទ្ទេស​ល្អ​នៅក្នុង​ឆ្នាំ​សិក្សា​២០១៥ , ២០១៦​ខាងមុខនេះ ដោយ​ត្រូវ​ស្តាប់​និង​អនុវត្តតាម​ដំបូន្មាន​របស់​ឪពុកម្តាយ លោកគ្រូ​អ្នកគ្រូ ដើម្បី​ធ្វើខ្លួន​អោយក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ សិ​​ស្ស​ល្អ និង​ជា​ប្រជាពលរដ្ឋ​ល្អ មាន​តំរិះវិជ្ជា​ខ្ពង់ខ្ពស់​ទៅ​អនាគត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​អោយ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ដោយ​ត្រូវ​យល់​ដឹងថា « វិជ្ជា​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ , ទំពាំង​ស្នង​ឬ​ស្សី កុលបុត្រ​ប្រុស​ស្រី​ស្នង​ប្រទេសជាតិ »​។ ទន្ទឹម​នោះដែរ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ជិះ​ម៉ូតូ​ពាក់មួក​អោយបាន​ទាំងអស់គ្នា និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​មិនត្រូវ​ធ្វើខ្លួន​ជា​ក្មេង​ទំនើង ដែល​សង្គម​ស្អប់ខ្ពើម​នោះឡើយ​។​
​ ​ដោយឡែក​នៅ​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ក្នុង​ថ្ងៃ​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះដែរ លោកគ្រូ​អ្នកគ្រូ​សិស្ស​នុ​សិស្ស​បាន ធ្វើ​ពី​ធី​ដើរ​ដង្ហែរ​ក្បូន​ឃោសនា នៅក្នុង​ទី​រួម​ខេត្តកំពង់ឆ្នាំង ដើម្បី​អំពាវនាវ​សុំអោយ​មាតាបិតា អាណាព្យាបាល បញ្ជូន​កូនចៅ​ដែល​គ្រប់​អាយុ​៦​ឆ្នាំ​អោយមក​ចុះឈ្មោះ​ចូល​ចូលរៀន​ដោយ​ឥត​បង់ប្រាក់​ឡើយ​។ នៅក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនា​នេះ មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ជិត​២០០​នាក់​ផងដែរ​៕DSC00880 DSC00877 S3740007 (1)

​ ​