ព្រះវិហារ ប្រជាពលរដ្ឋជាមាតាបិតានៅតំបន់ព្រំដែនប្រាសាទព្រះវិហារបានយកចិត្តទុកដាក់បញ្ជូនកូនរបស់ខ្លួនដែលគ្រប់អាយុអោយទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាសម្តេចតេជោស្រះក្តុលមានការកើនទ្បើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥២០១៦ជាផ្លូវការកាលពីថ្ងៃទី០១វិច្ឆិកា២០១៥។ពិធីបើកបវេសនកាលនោះស្ថិតនៅភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
អាជ្ញាធរមូលដ្ឋាននិងមន្ដ្រីការិយាល័យអប់រំស្រុកបានអញ្ជើញជាគណះអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥២០១៦នៅសាលាបឋមសិក្សាសម្តេចតេជោស្រះក្តុលប្រកបដោយភាពអធិកអធមជាងឆ្នាំមុន។អាជ្ញាធរបានពាំនាំនូវអំណោយសៀវភៅនិងប៊ិចមួយចំនួនធំដើម្បីចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។
ពិធីបើកបវេសនកាលខាងលើបានប្រកាសអោយដឹងថាឆ្នាំនេះសាលាបឋមសិក្សាសម្ដេចតេជោស្រះក្តុលមានសិស្សានុសិស្សសរុបទាំងអស់ចំនួន៦៨៣នាក់ក្នុងនោះសិស្សស្រីចំនួន២៨៨នាក់គឺមានការកើនទ្បើងជាងឆ្នាំមុន៕



































