ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានរយះបំពង់កស្លាប់យ៉ាងរន្ធត់ នៅក្នុងហេតុការគ្រោះថ្នាក់ ចរាចរណ៏មួយ ខណៈដែលជនរងគ្រោះបានបើកម៉ូតូលឿនពេក ទៅបុកគោយន្តកន្ត្រៃះត់មានចំណាំងផ្លាតពីក្រោយ។ករណីនេះ បានកើតឡើ ងនៅម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០ ១៥ នៅលើផ្លូវគ្រួសក្រហមមួយ ស្ថិតក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។សមត្ថកិច្ចនគរបាល ស្រុករលាប្អៀរ បាននិយាយអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ឈៀង សីលា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B 6142 លើផ្លូវក្រាលគ្រួសក្រហមមួយ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោ យ ពេញទំហឹង ក្នុងដំណើរស្របទិសគ្នាដោយសារតែគោយន្តនោះអត់មានចំណាំងផ្លាតនៅពីក្រោយ បណ្តាលអោយរយះក្បែរបំពង់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកគោយន្តដឹងខ្លួនបានបើកគោយន្តគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ កសាងសំណុំរឿងតាមនិតិវិធីចំណែកសពជនរងគ្រោះ បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៀនតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចសូមអំពាវនាវអោយអ្នកប្រើប្រាស់គោយន្តទាំងអស់ ត្រូវបំពាក់ចំណាំងផ្លាតនៅពីក្រោយ ដើម្បីកុំអោយកើតមានគ្រោះថ្នាក់ដល់អ្នកដទៃ
ដូចករណីខាងលើនេះ។ នឹងបើតាមផ្លូវច្បាប់ម្ចាស់គោយន្តត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ និងត្រូវសងសំណងរដ្ឋប្បវេណី នៃការខូចខាតអោយជនរងគ្រោះ៕



































