បន្ទាយមានជ័យ: ក្នុងពិធីបើកបវេសនកាលថ្មី២០១៥ ២០១៦នាថ្ងៃទី១វិច្ឆិកា២០១៥នៅសាលាចំណេះទូទៅ Academy មង្គលបូរី ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានសិស្សក្រីក្រនិងគ្មានទីពឹងដែលបានបន្តការសឹក្សាដោយការឧបត្តមពីឪពុកម្តាយធម៍ជាជនបរទេសត្រូវបានឪពុកម្តាយធម៍៤៥នាក់មកពីក្រៅប្រទេសចូលរួមលើកទឹកចិត្ត និងជម្រុញអោយពួកបានរៀនចប់គ្រប់ៗគ្នា ក្លាយជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសនិងគ្រួសារ ។
ការបើកបវេសនកាលនេះធ្វើឡើងកហរោមការចូលរួមរបស់ឯកឧត្ដម អ៊ី ឡុងសមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការលោក គ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស។
តាមការលើកឡើងរបស់លោកនាយករងសាលាចំណេះទូទៅAcademy មង្គលបូរី:រហូតមកដល់ពេលនេះសាលាបានដំណើការអស់រយះពេល ១១ឆ្នាំហើយ ដែលមាន លោក HANS ID ជនជាតិអាមេរិក ជាស្ថាបនិកបានរកជំនួយសម្រាប់សាលាដំណើរការទៅបាន ។ក្នុងឆ្នាំសិក្សាថ្មី ២០១៥ក្នុងថ្ងៃបើកវិសមកាលថ្មី នាថ្ងៃទី១ កញ្ញា ឆ្នាំ ២០១៥ នៅសាលាចំណេះទូទៅ Academy មង្គលបូរី ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ដោយឡែកឆ្នាំ២០១៦នេះ សិស្សមានសរុបចំនួន៣០៦នាក់លើ១៥៣នាក់ក្នុងនោះសិស្សបឋមសិក្សា ២៤៨នាក់ លើ១៣៦ មធ្យមសិក្សា ៥៨លើ២៧នាក់ ចែកចេញជា៨ថ្នាក់មាន ១១បន្ទប់ មានបុគ្គលឹក ២១នាក់ដែល បានបង្រៀនសិស្សចែកជា ២ផ្នែក ភាសាខ្មែរនិង ភាសាអងគ្លេស ពេញ១ថ្ងៃ និងមានទទួសអាហារសម្រាប់សិស្សផងដែរ។
លោក HANS ID ស្ថាបនិកមានបនរសាសន៍ថា: ការជួបជុំកូនធម៍នាថ្ងៃនេះ ដើម្បីលើកទឹកចិត្ត និងជម្រុញអោយពួកគេបានរៀនចប់គ្រប់ៗគ្នា ក្លាយជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសនិងគ្រួសារ ហើយឱពុកម្តាយធម៍ នៅតែបន្តជួយរហូតចប់ការសិក្សា តែសូមអោយកូនៗមករៀនទៀងទាត់។
ឯកឧត្ដម អ៊ី ឡុងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ថ្លែងអំណរគុណចំពោះ សប្បរស់ជនជាឱពុកម្ដាយធម៍ ពិសេសលោក HANS ID ស្ថាបនិក ដែលលះបង់គ្រប់យ៉ាង ដើម្បីអនាគត់ សិស្សក្រីក្រ ជួយរំលែកបន្ទុករដ្ឋាភិបាល។ ឯកឧត្ដម អ៊ី ឡុង បន្ថែមថាការ ការអប់រំជាអាទិភាព១សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដូចនេះក្មួយ ត្រូវខិខំរៀនសូត្រ ដើម្បីក្លាយជាធនធានល្អ និងជាទំពាំងស្នងឬស្សី៕



































