​ឃាត់ខ្លួន​ស្ទាវ​៣​នាក់ ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម ខ​ណះ​ពួកគេ​ត្រៀ​វ​ធ្វើ​សកម្មភាព​មិនល្អ​ក្នុងភូមិ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ យុវជន​៣​នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន ខ​ណះ​ពួកគេ​ដើ​ក្នុងភូមិ​ប្រដាប់​ដោយ​អាវុធ​ដាវ​សា​ម៉ូ​រ៉ៃ​ប្រវេ​ង​ជាង​១​ម៉ែត្រ ក្នុង​គោលបំណង​មិនល្អ នគរបាល​ល្បាត​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ឈុំ សុ​ពៅ នាយផ្នែក​សណ្តាប់ធ្នាប់ បានធ្វើការ​ស្ទាក់​ឃាត់​ចាប់​យកមក​សួរនាំ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​០២ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជ​នស​ង្ស័​មាន​ទី​១​ឈ្មោះ ដឿ​ត សុខា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​២​ឈ្មោះ ដឿ​ត ចាន់​តុល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​៣​ឈ្មោះ ហ៊ុល ហ៊ុន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទូង សង្កាត់​កូន​ក្រៀល​។​ក្រៅពីនេះ​ដកហូត​បាន​ដៅ​សា​ម៉ូ​រ៉ៃ​១​ដើម​ផងដែរ​។​

​លោក ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង​បាន​ឲ្យ​ដឹងថា មុន​ចាប់ខ្លួន​យុវជន​៣​នាក់ បាន​ដើរ​កាន់​ដាវ​ក្នុងភូមិ តែ​មិនទាន់​បានធ្វើ​សកម្មភាព​អ្វី​ទេ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុ​វត្ថ​តិ​ភាព​តាម​មូលដ្ឋាន កម្លាំង​នគរបាល​យើង​បាន​ឃាត់ខ្លួន​ពួកគេ យកមក​សួរនាំ និង​អប់រំ​ឲ្យ​ពួកគេ​យល់​ពី​ផ្លូវច្បាប់​។​ក្មេង​ទំនើង​នេះ​ត្រូវបានធ្វើ​កិច្ចសន្យា​និង​ឲ្យ​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់រំ​បន្ត តែបើ​ក្នុងករណី​មិន​រៀងចាល​នៅតែ​បន្តធ្វើ​ឲ្យ​សង្គម​អសន្តិសុខ​សមត្ថកិច្ច​យើង​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕IMG_8908 IMG_8909 IMG_8910