​នគរបាល​ប៉ុស្ដិ៍​ស្ដៅ​ម្នាក់​ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ ​ដាក់ពន្ធនាគារ​ពីបទ​ចោទ​រំលោភ​សេពសន្ថវ​អនីតិជន​

0

​ព្រះវិហារ​ តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​ក្មេងស្រី​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​ជា​ជនល្មើស​ចាប់រំលោភ​សេពសន្ថវ​បានសម្រេច​ចំនួន​០៣​ដង​ក្នុង​ខែកញ្ញា​និង​តុលា​ឆ្នាំ​២០១៥​ហើយ​ត្រូវបាន​បងប្រុស​ដឹង​រឿងអាស្រូវ​ក៍​សម្រេច​ទៅ​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​នៅ​ថ្ងៃទី​៣១​តុលា​២០១៥​ថ្មីៗ​នេះ​។​
​បុរស​ម្នាក់​ឈ្មោះ​គ្ល​យ​សឿង​ជា​បងប្រុស​ជនរងគ្រោះ​អាយុ​៣១​ឆ្នាំ​មុខរបរ​កសិករ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ពី​រឿងរ៉ាវ​ជនសង្ស័យ​បាន​ចាប់រំលោភ​ប្អូនស្រី​របស់ខ្លួន​បានសម្រេច​ចំនួន​៣​លើក​ជា​បន្តបន្ទាប់​ក្នុង​ខែកញ្ញា​និង​តុលា​២០១៥​កន្លងមក​។​បុរស​រូបនេះ​បាន​ប្តឹង​ពី​ឈ្មោះ​សែន​សុ​ឃី​ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជាម​ន្ដ្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្តៅ​ហើយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​គ្ល​យ​ស្រី​ណុ​ច​អាយុ​១៤​ឆ្នាំ​ដែល​ចំណុចកើតហេតុ​នៅ​វាលស្រែ​ពន្លា​ចាន់​ភូមិ​ស្តៅ​ឃុំ​ស្តៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​
​សមត្ថកិច្ច​នគ​បាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣​វិច្ឆិការ​នេះ​ថា​ជនសង្ស័យ​និយាយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៣​ដង​ប្រាកដ​មែន​តែ​ជាការ​ត្រូវរ៉ូវ​គ្នា​មិនមែន​ចាប់រំលោភ​នោះទេ​។​ជនសង្ស័យ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​តំណាង​អយ្យការ​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​នោះ​ទៅកាន់​លោក​វែង​មួយ​គី​ចៅក្រម​សើ​ប​សួរ​បន្ទាប់មក​លោក​ចៅក្រម​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ​សែន​សុ​ឃី​ន​ដាក់​ពន្ធ​គារ​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​០២​វិច្ឆិកា​២០១៥៕K3 K1 K2