ខេត្តព្រះសីហនុ៖ជនជាតិអង់គ្លេសម្នាក់សង្ស័យផឹកស្រាស្រវឹងសារជោគជាំបើកម៉ូតូលឿនដូចហោះ អកុសល់បានរ៉េចង្កូតទៅបុកនិងដើមត្របែកព្រែដែលដុះនៅជាប់ចញ្ចើមផ្លូវយ៉ាង ពេញ ទំហឹងបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអធម្មបំផុតនៅនិងកន្លែងតែម្តង។.ហេតុការដូគួរឲ្យរន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ២ធ្នូត្រុងចំណុចខាងមុខច្រកចូល អូតែល៧ជាន់ ស្ថិតក្នុងភូមិលេខ១សង្កាត់៣ក្រុងព្រះសីហនុកាលពីរលេវាម៉ោង០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៣វិច្ឆិកា ។
.សមត្ថកិច្ចប៉ូលិសសង្កាត់លេខ៣បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ
JONE SANTHONY JOHN ភេទ ប្រុស ៥៣ឆ្នាំជនជាតិ អង់គ្លេស មុខរបរ ម្ចាស់ផ្ទះ សំណាក់ ឆាយហុក មានទីតាំងស្ថិតនៅសង្កាត់២ ក្រុងព្រះសីហនុ (ក្បែរស្តុបផ្លូវបំបែកផ្សារពាណិជ្ជកម្ម) ចំណែកម៉ូតូជនរងគ្រោះ ម៉ាក ZUSUKI STEEP ពណ៏ ស-ខ្មៅ ពាក់ផ្លាកលេខ ពោធិសាត់1B-0595 ។
.ពាក់ពន្ធករណីនេះបើតាមសាក្សីជាអ្នកយាម អូរតែលប្រាំពីជាន់ម្នាក់បានប្រាប់ឲ្យដឹងថា នៅវេលាដូចកើតហេតុខាងលើគេបានឃើញជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពី ជើង ទៅ ត្បូង លុះមកដល់ចំណុចកើតហេតុបានបើកធ្លាក់ផ្លូវ ជ្រុលទៅ បុកនិងដើមត្របែកព្រៃដែលដុះជាប់និងចិញ្ចើមផ្លូវលន់ឮសូប្រ៉ាវ បណ្តាលអោយជនបរទេស រូបនោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ហើយខ្លូនប្រាណធំខ្លិនស្រាង៉ោង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើការវិចខ្ចប់រក្សាទុក ដើម្បីរងចាំក្រុមគ្រូសារឬស្ថានទូតមកទទួលយកទៅធ្វើបុណ្យតាមប្រពែណី៕



































