ក្រុមស្ទាវបង្ហោះម៉ូតូស៊ីម៉ាំងប្រែងហូកញ្ច្រៀវរំខាលអ្នកស្រុកពេលរាត្រី ត្រូវនគរបាលចាប់ខ្លួន

0

ខេត្តឧត្តរមានជ័យ៖ ​ក្មេងស្ទាវជើងកាងប្រចាំភូមិ៥នាក់ ត្រូវនគរបាលចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពជិះម៉ូតូស៊ី​ម៉ាំងប្រែនប្រណាំងគ្នា ជ្រែពេញផ្លូវ និងស្រែកហូរកញ្ចៀវតាមដងផ្លូវពេលរាត្រី រំខានដល់ការរស់នៅនិង ការដេកពួករបស់អ្នកស្រុក កាលពីវេលាម៉ោង១១និង៥០នាទីIMG_8997 ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
​ក្មេងស្ទាវទាំង៥នាក់ដែលត្រូវនគរបាលចាប់ខ្លួនរួមមាន១/ឈ្មោះ ចាន់ ចេន ភេទប្រុស អាយុ ២៥ឆ្នាំ ២/ឈ្មោះ ស៊ិន សុភក្ត្រ័ ភេទប្រុស អាយុ៣១ឆ្នាំ ៣/ឈ្មោះ ខៀន ឃាន់ ភេទប្រុសអាយុ៣០ឆ្នាំ ៤/ឈ្មោះ គង់ ចាន់ធាន ភេទប្រុស អាយុ១៨ឆ្នាំ និង៥/ឈ្មោះ ត្រាច រិម ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេ ទាំង៥នាក់រស់នៅក្នុងភូមសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ក្រៅពីនេះសមត្ថកិច្ចដកហូតបាន ម៉ូតូ៣គ្រឿង។​លោក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់ ត្រូវបាននគរបាលចាប់ខ្លួន ខណះដែលពួកគេជិះម៉ូតូលឿនហើយបង្កសម្លេងរោទិខ្លាំង និងបានស្រែកឡូ ឡា បង្កការំខានដល់ពលរដ្ឋ ធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងបង្កភាពអសន្តិសុខដល់សង្គម។បច្ចុប្បន្នពួកគេ ស្ថិតក្រោមការសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕IMG_8997