បុរសម្នាក់តូចចិត្តនិងជម្ងឺរ៉ាំរ៉ៃចងកសម្លាប់ខ្លួននិងធ្នឹមផ្ទះស្លាប់គ្មានអ្នកណាដឹង – បុរសម្នាក់តូចចិត្តនិងជម្ងឺរ៉ាំរ៉ៃចងកសម្លាប់ខ្លួននិងធ្នឹមផ្ទះស្លាប់គ្មានអ្នកណាដឹង

0

ខេត្តកំពត៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតូចចិត្តនិងមានជម្ងឺរ៉ាំរ៉ៃជាយូរឆ្នាំព្យា
បាលមិនជាចង ក ធ្វើអត្តឃាតដោយយកខ្សែនីឡុងចងនិងធ្នឹមក្រោមផ្ទះស្លាប់បាត់បង់ជីវិតដោយគ្មានអ្នកណាដឹង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោកព្រហ្មIMG-20151103-WA0198 វាសនា អធិការនគរបាលស្រុកបន្ទាយមាសបានឲ្យកោះសន្តិភាពដឹងថាៈបុរសដែលចងក
សម្លាប់ខ្លួននេះមានឈ្មោះ ប៉ិច សុខា អាយុ២៨ឆ្នាំ(នៅលីវ)មានទីលំនៅភូមិទងលាង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។ លោកអធិការនគរបាលស្រុកឲ្យដឹងទៀតថាៈយុវ
ជនរូបនេះមានជម្ងឺដំបៅក្រលៀនរលួយរឡេះយ៉ាងធ្ងន់ធ្ងរជាយូរឆ្នាំមកហើយ រស់នៅក្នុងបន្ទុក
ជាមួយម្តាយ ដោយជួបនិងជីវភាពក្រីក្រមិនអាចមានលទ្ឋភាពទៅព្យាបាលនៅមន្ទីរពេទ្យក្រៅ
ប្រទេសបាន ទើបសម្រេចចិត្តចងកបញ្ចប់ជីវិតដើម្បីផុតទុក្ខនិងការឈឺចុកចាប់។ លោកន្តថាៈ
នៅពេលបុរសរូបនេះចងកគឺក្នុងបន្ទុកគ្រួសារ គ្មានអ្នកណាម្នាក់ដឹងទេ លុះវេលាម៉ោង៤ទៀប
ភ្លឺពេលម្តាយចុះមកដីឃើញសាកសពបានចងកនិងធ្នឹមផ្ទះនៅក្រោមផ្ទះស្លាប់បាត់ទៅហើយ
រួចក៍បានរាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យសាកសព។ ក្រោយពីទទួលបានពត៌មាននេះ
កំលាំងនគរបាលព្រហ្មទណ្ឌ័ស្រុកបន្ទាយមាសបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសា
កសព។ ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជា
ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ហើយក៍បានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕IMG-20151103-WA0198 IMG-20151103-WA0197