បន្ទាយមានជ័យ ៖ ដោយសារតែបើកលឿនបំពានភ្លើងស្ទុប រថយន្តដឹកដីមួយគ្រឿងបានបុករថយន្តកាំមារីមួយគ្រឿង និងបន្តទៅបុកម៉ូតូរួចបុកផ្ទះរបស់ប្រជាពលរដ្ឋ តែសំណាងល្អមិនមានអ្នករបួសធ្ងន់។ត្ហេតុការនេះកើតឡើងនៅចំនុចភ្លើងស្ទុប កណ្តាលក្រុងសិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ កាលពីម៉ោង ១ ថ្ងៃទី៣ ។លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោលនៃស្នងការនគបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ហេតុគ្រោះថ្នាក់ចរាចរខាងលើកើតឡើងបណ្តាលមកពី រថយន្តដឹកដីបើកបរក្នុងល្បឿនលឿន និងបំពានភ្លើងសញ្ញាចរាចរ និងជាន់ហ្វ្រាំងអត់ជាប់ ក្នុងទិសដៅពីជើងទៅត្បូង ក៍ជ្រុលបុករះរថយន្តកាំមារី សេរីឆ្នាំ១៩៩៥មួយគ្រឿងបើកបរពីលិចទៅកើត និងបន្តទៅបុកម៉ូតូវីវាស្លាកលេខរដ្ឋហើយថយន្តគាបជាប់នឹងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយដាច់ស្រយ៉ាប និងខូចខាតសំភារ:ក្នុងផ្ទះជាច្រើន តែសំណាងល្អ គ្រោះថ្នាក់ចរាចរនេះមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ។ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើបររថយន្តដឹកដី ដើម្បីធ្វើការដោះស្រាយសងសំណងលើការខូចខាតរបស់ជនរងគ្រោះ ទាំងខាងរថយន្តកាំមារី និងខាងផ្ទះ ។ រីឯរថយន្តបង្ករ និងរថយន្តរងគ្រោះត្រូវបានស្ទូចយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ៕





































