ទៅយកលុយប្រចាំខែពីកូនបំណុល បែរជាត្រូវកូនបំណុលគប់មួយកែវ រងរបួសធ្ងន់

0

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈពេលបុរសរូបនេះទៅយកលុយថ្លៃសងប្រចាំខែ ពីស្ត្រីម្នាក់ដែលជាកូនបំណុលតែត្រូវទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បង្កជាអំពើហិង្សា បណ្តាលឲ្យរងរបួសតែម្តង ។ ហេតុរូបភាព សេង សុវណ្ណារិទ្ធ (7)ការណ៏ដែលបង្កឲ្យកើតមានអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ជនរងគ្រោះក្នុងអំពើហិង្សាមានឈ្មោះ លីម ដារា ភេទប្រុស អាយុ៣៧ ឆ្នាំ ជាអាជីវករ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសពកក្បាលផ្នែកខាងក្រោយ ព្រមទាំងដាច់សរសៃរឈាម ដែលមានស្នាមជំរៅមុត២cm ប្រវែង៥cm ។ ចំណែកជនបង្កមានឈ្មោះ ណាំ រីណា ហៅស្រីណូ ភេទស្រី អាយុ២៥ ឆ្នាំ ជាអ្នកលក់បាយ មានទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទ័ណ្ឌក្រុងប៉ៃលិន បានឲ្យដឹងថា៖ មុនឈានចូលកើតនូវអំពើហិង្សានេះ គឺជនរងគ្រោះឈ្មោះ លីម ដារា បានទៅយកលុយពីជនសង្ស័យឈ្មោះ ណាំ រីណា ហៅស្រីណូ តែងត្រូវជនសង្ស័យមិនឲ្យ ព្រោះមិនទាន់ដល់កំណត់ នៅពីរថ្ងៃទៀត ម្យ៉ាងវិញក៏ពុំរូបភាព សេង សុវណ្ណារិទ្ធ (2)មានលុយឲ្យ ពេលនោះជនរងគ្រោះមិនព្រមក៏ទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ជាមួយឈ្មោះ ចាន់ ស៊ីវន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវតាយជនសងស្ស័យ យ៉ាងតឹងមាត់តឹងក ព្រមទាំងមានការប្រតាយប្រតប់គ្នាតែម្តង ។ ប្រភពព័ត៌មានបន្តថា៖ ភ្លាមនោះជនសង្ស័យឃើញដូច្នោះ ក៏ចាប់យកកែវថ្ម ដែលគេដាក់ស្លាបព្រាទឹកសម្រាប់ភ្ញៀវ យកមកគប់លើជនរងគ្រោះចំក្បាលខាងក្រោយមួយទំហឹង បណ្តាលឲ្យបែកឈាមតែម្តង , ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ តាមចម្លើយសារភាពពីជនសង្ស័យ បានឲ្យដឹងថា៖ ខ្លូនពិតជាបានបង្កហិង្សា ដោយគប់កែវថ្មទៅលើជនរងគ្រោះប្រាកដមែន ។សូមបញ្ជាក់ថា៖ ករណីខាងលើត្រូវបានព្រះរាជអាជ្ញាចោទពីបទ (មនុស្សឃាតពីចំងាយ) ,បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕រូបភាព សេង សុវណ្ណារិទ្ធ (6) រូបភាព សេង សុវណ្ណារិទ្ធ (2)