​បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ ត្រូវ​ម៉ូតូ​គៀ​និង​រថយន្ត​សាំ​យ៉ុង​ដួល​រងរបួស​ធ្ងន់​

0

​កំពត​៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែងកើតហេតុ ខណៈ​
​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រ​វ៉ឹ​ង​ហើយ​ត្រូវ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​កៀរ​ប៉ះ​និង​ចង្កូត​ម៉ូតូ​ដួលសន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ ត្រូវបាន​សាច់ញាតិ​ជួយ​រឹត​និង​ហៅ​រថយន្តឈ្នួល​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ; ៣០​នា​​ទី​ល្ងាច​ថ្ងៃទី​០៣ ១១ ២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៣ កំពត ភ្នំពេញ ត្រង់ចំណុច​មុខ​ក្លោង​វត្កំពូល​មាស ស្ថិតក្នុង​ភូមិ​ចក្រី​ទីង​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​។​តាម​ប្រភព​ពត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​០៨​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បើកបរ​ក្នុងស្ថានភាព​ស្រ​វ៉ឹ​ង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៍មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​ស៊ីទែន​ទឹក​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​
​បាន​បើកបរ​មកពី​ក្រោយ​ក្នុងទិសដៅ​ស្របគ្នា ស្រាប់តែ​រថយន្ត​មកដល់​បុរស​ដែល​ជិះ​ម៉ូតូ​បាន​រេ​ចង្កូត​មករក​ផ្លូវ​ខាង​រថយន្ត ហើយ​ត្រូវ​រថយន្ត​បាន​បួង​ចង្កូត​គេចផុត​ពីមុខ​រថយន្ត តែ​ចៃដន្យ​ត្រូវ​កន្ទុយ​រថយន្ត​ដែល​ផ្ទុក​សូ​ទែន​ទឹក​ពីក្រោយ​គេច​មិន​ផុត​ក៍​ប៉ះ​និង​ចង្កូត​ម៉ូតូ​ជនរងគ្រោះ​បណ្តា​លា​ឲ្យ​ដួល​ច្រងាប់ច្រងិល​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​ត្រូវបាន​ញាតិមិត្ត​ដែល​ធ្វើដំណើរ​តាម​ក្រោយ​ឈប់​ម៉ូតូ​ជួយ​រឹត​និង​អន្តរាគមន៍​ជួល​រថយន្តឈ្នួល​ដឹក​ទៅ​ស​ង្ភ្រ​្លោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​​ឯកជន​មួយ រីឯ​រថយន្ត​ដែល​ប៉ះ​និង​ម៉ូតូ​នោះបាន​បង្កើនល្បឿន​ទៅមុខ​បាត់​ស្រ​ម៉ោ​ល ទំនងជា​អ្នកបើកបរ​មិនដឹងថា​កន្ទុយ​រថយន្ត​ប៉ះ​និង​ចង្កូត​ម៉ូតូ​ផង​ក៍​មិនដឹង​។​​ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​មានឈ្មោះ អ៊ូច វ៉ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​។​​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ក្រោយពី​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅក្នុង​ខេត្ត​បាន​បន្តិច ដោយ​របួស​ធ្ងន់ធ្ងរ​ក្រុមគ្រូពេទ្យ​
​ក៍បាន​ឲ្យ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នា​យប់នោះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថាៈ បើតាម​ស្លាក​ស្នាមរបួស​ពុំមាន​ស្លាកស្នាម​ប៉ុន្មាន​ទេ​គឺ​គ្រាន់តែ​រលាត់​ដៃជើង​បន្តិចបន្តួច ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​ដួល​បោក​ក្បាល​និង​ថ្នល់​ធ្ងន់​ដោយ​គ្មាន​ពាក់មួក​សុវត្ថិភាព​៕IMG-20151104-WA0097 IMG-20151104-WA0095