​រថយន្ត​ដឹកឈើ​៣​គ្រឿង​របស់​ក្រុមហ៊ុន​ឧកញ៉ា​អាន​ម៉ា​ឌី​មួយគ្រឿង បាន​ចូល​បង់​ផា​ពិន័យ​២​គ្រឿង​បញ្ជូនទៅ​តុលាកា

0

​ ​ស្ទឹងត្រែង​៖​រថយន្ត​យី​ឌុប​របស់​ក្រុមហ៊ុន​ឧកញ៉ា​អាន ម៉ា​ឌី ចំនួន​៣​គ្រឿង​ដឹកឈើ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កំលាំង​អាវុធហត្ថ​បង្ក្រាប ដែលមាន​ចំនួន​៨៨​ម៉ែត្រគូប​៤៦៦​និង​បានប្រកាស​អោយ​ម្ចាស់​ចូល​បង់​ផាកពិន័យ​ក្នុង​រយៈ​៣០​ថ្ងៃនោះ ម្ចាស់​រថយន្ត​មួយគ្រឿង បាន​ចូលខ្លួន​បង់ពិន័យ​ជាង​៨១​លាន​រៀល​។​ចំណែក​២​គ្រឿង​ទៀត មិនបាន​បង់ ត្រូវបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​
​ ​គួ​រំលឹក​ផងដែរ​ថា​រថយន្ត​យី​ឌុប​ទាំង​៣​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប កាលពី​ល្ងាច ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៥​ស្តិ​ត​ក្រោម​ការ​បញ្ចា​ពី​លោក​ជា ពេជ្រ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត រថយន្ត​ទាំង​៣​គ្រឿង​នោះ​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​ជា​ប្រភេទ​ឈើ សុ​ក្រំ និង​ឈើ​ផ្ចឹក​ដែលមាន​រថយន្ត​ទីមួយ​ផ្ទុក​ឈើ​ចំនួន​២៨៦​ដុំ ស្មើ​និង​២៥​ម៉ែត្រគូប ៧២១ រថយន្ត​ទី​២​មាន​ចំនួន​២៨២​ដុំ​ស្មើ​និង​២៥​ម៉ែត្រគូប​៣៣៩​និង​រថយន្ត​ទី​៣​ចំនួន​ចំនួន​៤៧៨​ដុំ​ស្មើ​និង​៣៧​ម៉ែត្រគូប​៤០៩ សា​រ៉ុ​ប​ទាំង​៣​គ្រឿង​មាន​ចំនួន​១០៤៦​ដុំ​ស្មើ​និង​៨៨​ម៉ែត្រគូប​៤៦៦​។​
​រថយន្ត​យី​ឌុប​ដឹកឈើ​ចំនួន​៣​គ្រឿង​ដែល​សមត្ថកិច្ច​ជំនាញ​អះអាងថា​ជា​របស់​ក្រុមហ៊ុន​ឧកញ៉ា​អាន​ម៉ា​ឌី​និង​ថា​មានច្បាប់​ត្រឹមត្រូវ​នោះ គឺ​គ្រាន់តែ​ជា​ពាក្យដោះសារ​របស់លោក​ឈាង តុលា​នាយ​ខណ្ឌ​តែប៉ុណ្ណោះ​។​ក្រោយ​ការបញ្ជា​របស់លោក​ជា ពេជ្រ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ចុះ​ស្រាវជ្រាវ រក​លិ​ខិ​ត្យ​អនុ​ញ្ញា​ត្ត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទើប​ដឹងថា​រថយន្ត​យី​ឌុប​ទាំង​៣​គ្រឿង​នេះ ដឹកឈើ​គ្មាន​ច្បាប់​ឡើយ​។​ឈើ​ទាំង​៣​រថយន្ត​យី​ឌុប​គឺ​បានមកពី​ការកាប់​ព្រៃឈើ ពី​ខាងក្រៅ​ក្រុមហ៊ុន ដែល​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ក្រោម​ការឃុបឃិត​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ធ្វើអោយ​ថវិការ​ជាតិ​ជាច្រើន​ត្រូវ​ខាតបង់​។​
​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បានអោយដឹងថា​ឈើ​ទាំង​៣​រថយន្ត​ដែលមាន​ចំនួន​ជាង​៨៨​ម៉ែត្រគូប​នោះ ត្រូវ​បានអោយ​ម្ចាស់​ក្រុម​ហ៊ុ​ចូលខ្លួន​មក​បង់​ផា​ពិន័យ​តាមច្បាប់​ព្រៃឈើ ក្នុង​ម៉ែត្រគូប​១.០៥០.០០០(​មួយ​លាន​ប្រាំ​ម៉ឺន​រៀល​)​គុណ​និង​៣​ស្មើ​និង​មួយ​ម៉ែត្រគូប​៣.១៥០.០០០(​បី​លាន​ដប់​ប្រាំ​ម៉ឺន​រៀល​)​ឈើ​ដែលមាន​ចំនួន​សា​រ៉ុ​ប​៨៨​ម៉ែត្រគូប​៤៦៦​នោះ ត្រូវបាន​បង់​ផាកពិន័យ​រហូតដល់​ទៅជិត​៣០០​លាន​រៀល​ឯ​ណ្ណោះ​។​
​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​បន្តថា​ចាប់ពី​ថ្ងៃ​បង្ក្រាប​រហូតមកដល់​ពេលនេះ មាន​រយះពេល​ជាង​មួយខែ​ហើយ​គេ​បានឃើញ​ម្ចាស់​រថយន្ត​មួយគ្រឿង​ដែល​បាន​ផ្ទុក​ឈើ​២៥​ម៉ែត្រគូប​៤០៩​បាន​ចូលខ្លួន​មក​បង់​ផាកពិន័យ ដែលមាន​ទឹកប្រាក់​ជាង​៨១​លាន​រៀល (​ជាង​ប៉ែតសិប​មួយ​លាន​រៀល​)​។​ចំណែក​២​គ្រឿង​ទៀត​ដែល​មិនបាន​ចូល​បង់​ផាកពិន័យ ត្រូវបាន​ជំនាញ​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​
​ប្រភព​ដោយឡែក​មួយ​ត្រូវបាន​គេ​រា​ការណ៍​ថា ម្ចាស់​រថយន្ត​២​គ្រឿង​ដែល​មិនបាន​ចូល​បង់ពិន័យ ម្ចាស់​រថយន្ត​បាន​ប្តឹងទៅ​ក្រុមហ៊ុន​លោក​ឧកញ៉ា ដែល​បាន​ជួល​រថយន្ត​ដឹកឈើ​ថា​ឈើ​មានច្បាប់ តែ​ក្រោយពី​មានការ​បង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច បែរជា​ឈើ​គ្មាន​ច្បាប់​ទៅវិញ ក្រុមហ៊ុន​មិនបាន​ទទួលខុសត្រូវ​ឡើយ ហើយ​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ដឹងថា​ពាក្យបណ្តឹង​នេះ បានដាក់​ដល់ដៃ​តុលាការ ហើយ​ឬ​នៅ​នោះទេ​?​បើ​ដល់​ក៏​គេ​មិនទាន់​ដឹងថា​តុលាការ​មាន​ចំណាត់ការ​យ៉ាងណាដែរ​?៕21_14.44 DSC7_08.06 21_14.42 9.17_08.03