ខេត្តស្ទឹងត្រែង៖ឯកឧត្តម កុល សំអុល អភិបាលខេត្តស្ទឹងត្រែងបានធ្វើការនែនាំដល់កម្លាំងកងរាជអាវុធហត្ថដែលមានការផ្លាស់ប្តូរតួនាទី សូមកុំមានការខឹងសម្បារ ពីព្រោះនេះជាភារកិច្ចរបស់ថ្នាក់ដឹកនាំ ចំពោះមន្ត្រីសាធារណៈ។ ឯកឧត្តមបានថ្លែងដូច្នេះក្នុងពិធីថ្លាស់ប្តូរមេប៉េអឺមស្រុកថ្មី នៅក្នុងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៤ គឺលោក ស៊ឺម វ៉ាន់ណា មេប៉េអឹមស្រុកសៀមប៉ាង ត្រូវបានជំនួសដោយលោក ហង្ស រីណូ វិញដែលត្រូវជាមេបញ្ជាការថ្មី។
ឯកឧត្តមក៏បានពន្យល់ដល់មន្ត្រីទូទៅផងដែរថា នេះវាជារឿងធម្មតារបស់មន្ត្រីទូទៅ អភិបាលខេត្តក្តី មេបញ្ជាការគ្រប់ខេត្តក្រុងក្តី ក៏ត្រូវមានការផ្លាស់ដូចគ្នា មិនអាចឋិតថេរជារៀងរហូតបានទេ។ ជាចុងក្រោយឯកឧត្តមក៏ធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ជួយរក្សាឲ្យបាននូវសណ្តាប់ធ្នាប់សន្តិសុខជួនប្រជាពលរដ្ឋ ពេលទៅបោះឆ្នោតខាងមុខនេះ។
លោក អៀង វ៉ាន់ឌី មេបញ្ជាការខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់មេប៉េអឹមស្រុកស្រុកសៀមប៉ាងថ្មីត្រូវខិតខាំបំពេញការងារនិងបំរើន្រជាពលរដ្ឋឲ្យបានល្អ ជាវៀងអាងខ្នងបង្អែកមិនបំពេញតាមតួនាទីនិងភាកិច្ចរបស់ថ្នាក់ដឹកនាំប្រគល់ជួន បើមិនដូចឆ្នោះទេលោកនិងធ្វើការផ្លាស់ប្តូរដូចអ្នកមុនដូច្នេះដែរ។