ខេត្តកំពង់ឆ្នាំង៖ យុវតីអាយុ១៤ឆ្នាំម្នាក់ត្រូវយុវជន២នាក់ ក្នុងចំណោម៤នាក់ចាប់រំលោភបានសំរេច រួចបានវាយបំបែកក្បាលប៉ុនប៉ងសម្លាប់ តែរបួសរធ្ងន់ធ្ងរ ហើយបំភ្លៃថានាងមានគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុក។ក្រោយមក៩ថ្ងៃពេលនាងដឹងខ្លួននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រទើបប្រាប់គ្រូពេទ្យ និងឪពុកម្តាយថា នាងត្រូវគេចាប់រំលោភវាយរួចសម្លាប់បំបិតមាត់តែមិនស្លាប់។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ នៅម៉ោង១១និង៣០នាទីយប់ ក្នុងសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅពេលនាងនិងមិត្តភ័ក្រស្រីម្នាក់ទៀត នាំគ្នាដើរត្រឡប់មកផ្ទះវិញបន្ទាប់ពីមកមើលការប្រគុំតន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃ នៅក្នុងស្តាតចាស់ជិតវត្តធម្មយុត្តិ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ មកដល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវមិនទាន់រកឃើញមុខសញ្ញាជនល្មើសនៅឡើយ។
នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងបានជួប យុវតីរងគ្រោះឈ្មោះ ស ស ហ ( ស៊ិន ស្រីហូ )អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ ដ ហ ( ដួង ហៀប ) អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ( លេខទូស័ព្ទ ០៩៧ ៧៧៤៧ ០៤៧ ) ម្តាយឈ្មោះ ហ ណ រ ( ហែម ណារិន ) មានកូន៦នាក់ ស្រី២នាក់ ជាគ្រួសារក្រីក្ររកបាន១ថ្ងៃសំរាប់១ថ្ងៃ ពុំមានលទ្ធភាពអោយកូនៗចូលរៀនឡើយ ហើយគ្មានផ្ទះសម្បែងរស់នៅទេ សព្វថ្ងៃបានស្ត្រីឈ្មោះ ប៊ុន សុផាណា អាយុ៥៨ឆ្នាំ មានក្តីមេត្តាអោយសំយាបផ្ទះស្នាក់នៅនិងជួយឧបត្ថម្ភម្តងម្កាលពេលដាច់បាយ គឺមកស្នាក់នៅជាងមួយឆ្នាំហើយនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
យុវតីរងគ្រោះនិងក្រុមគ្រួសារបាននិយាយអោយដឹងថា៖ នៅពេលនាងរងរបួសក្នុងរឿងចាប់រំលោ
ភខាងលើ គ្រូពេទ្យបានវះកាត់ឆ្អឹងលលាដ៍ក្បាលមួយដុំធំយកមកចិញ្ចឹមផ្សាំក្នុងពោះ ដើម្បីព្យាបាលរបួស
ក្នុងខួរក្បាល ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ គឺជាថ្ងៃគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត្រក្រុងភ្នំពេញ កំណត់អោយទៅវះកាត់យកលលាដ៍ក្បាលពីក្នុងពោះ មកប៉ះនិងដេរភ្ជាប់លើក្បាលវិញ។ ប៉ុន្តែក្រុមគ្រួសាររបស់នាង សូម្បីតែលុយមួយម៉ឺនរៀលក្នុងផ្ទះក៍គ្មានដែរ ហេតុនេះពួកនាងបានលើកដៃសំពះស្នើសុំក្តីមេត្តាដល់សម្តេច លោកជំទាវ ឯកឧត្តម និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកាក្នុងការវះកា ត់ខាងលើជូនដល់យុវតីរងគ្រោះ ដោយក្តីសណ្តោសមេត្តាផងចុះ។
ដោយឡែកក្រុមគ្រួសារយុវតីរងគ្រោះសូមសំណូមពរផងដែរដល់សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងស្រាវជ្រាវសំណុំរឿងនេះថា៖ ករណីចាប់រំលោភខាងលើនេះពិតជាមានការទាក់ទងជាមួយមិត្តភ័ក្រស្រីរបស់នាង ព្រោះក្រោយពេលកើតហេតុមិត្តភ័ក្រនាងបានឃើញនិងដឹងឮទាំងអស់ក្នុងរឿងនេះ ប៉ុន្តែក្រោយពេលកើតហេតុបែរជានាងបំភ្លៃប្រាប់ក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះមានគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុកទៅវិញ។ មកដល់ថ្ងៃនេះការស្រាវជ្រាវមានរយៈ៤៥ថ្ងៃហើយ ក្រុមគ្រួសារជនងគ្រោះស្នើសុំសមត្ថកិច្ចរកអោយឃើញមុខសញ្ញាជនល្មើស និងបក្ខពួកយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់អោយបានឆាប់ៗ និងមិនត្រូវលើកលែងអោយឡើយ៕




































