​បរិស្ថាន​ឆ្នេរសមុទ្រ​ក៍​ដូចជា​បរិស្ថាន​ក្នុង​ក្រុងព្រះសីហនុ​ចាប់ផ្តើម​មាន​សភាព​ល្អប្រសើ​រ​ខ្លះៗ​ ​ហើយ​គួរ​ឲ្យ​កត់សម្គាល់​

0

​ខេត្ត​ព្រះសីហនុ​៖​ឆ្នេរសមុទ្រ​ដែលជា​គោលដៅ​សំខាន់​របស់​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត ជា ច្រើន​កន្លែង​នៅលើ​ទឹកដី​ក្រុង ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា​ហាក់​មានការ យកចិត្តទុកដាក់​ជុំវិញ​បញ្ហារ​អនាម័យ​និង​បរិស្ថាន ពី​សំណាក់​អាជ្ញាធរ ខេត្ត​.​អាជ្ញាធរ​ក្រុង និង​មន្ទីរ បរិស្ថាន រូ​ម​និង​អាជ្ញាធរ​មូល ដា្ឋ​ន គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​ឆ្នេរសមុទ្រ​តំបន់​ផ្លូវ​លេខ​៥០២​ដែល​តែង តែ​បង្ករ​ភាពស្មុកស្មាញ​ឃុបឃិត​គ្នា​លូ​ចត​ទុ​យូ​បង្ហូរទឹក​សំ​អ៊ុយ​ចាក់​ចូលក្នុង​សមុទ្រ​នោះ​ក៍​លែងមាន​ទៀត​ដែរ ។​
​ ​.​លោក មុត សុធា រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក​បាន​ទ​ទូល​ស្គាល់ និង ធ្វើ ការ​បញ្ជាក់ថា​ផ្លូវ​ចំណុច​៥០២​ដែល​នៅ​សងខាង​ផ្លូវ​ពោរពេញ​ទៅដោយ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ជាច្រើន ហើយ​តែងតែ​បង្ករ​បញ្ហារ​ជាប្រចាំ​បង្ហូរទឹក​សំ​អ៊ុយ​ចាក់​ចូល​ឆ្នេរសមុទ្រ​កន្លង មក នោះ និង​មាន​សភាព​ល្អ​ប្រសើរឡើង​វិញ នៅពេលដែល​អាជ្ញាធរខេត្ត ធ្វើការ​សាងសង់ សំណង់​អាង​ស្តុ​ប​ទឹក​ការ​សំណល់​ដ៍​ធំ​មួយ​នៅក្បែរនោះ​ហើយ​រូ​ចរាល់ ដោយ​រាល់​ទឹក​កាកសំណល់ ទាំង អស់​ត្រូវបាន​គេ​ត​បញ្ចូល​ទៅក្នុង​អាង​នោះ​ទាំងស្រុង និង​មិន​ឲ្យ​មានការ​បង្ហូរ​ចូលទៅ​សមុទ្រ តទៅទៀត​ទេ ។​ហើយ​ចំពោះ​បញ្ហារ​អនាម័យ​បរិស្ថាន​តាម​ឆ្នេរសមុទ្រ លោក មុត សុធា រិ​ទ្ធ ក៍បាន ធ្វើការ​បញ្ជាក់​ផងដែរ​ថា ជារឿយៗ​មន្ត្រី​បរិស្ថាន ចុះ​ធ្វើ​ការណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​តាម​ឆ្នេរ សមុទ្រ​ឲ្យ​មានការ​យល់ដឹង​ពីរ​ការគ្រប់គ្រង​ថែរក្សា​បរិស្ថាន​និង​អនាម័យ គឺ​ត្រូវ​រូ​ម​សហការគ្នា​ធ្វើការ​សំ អាត​ជាប្រចាំ​ទាំង​នៅលើ​ឆ្នេរសមុទ្រ​ក៍​ដូចជា​បរិស្ថាន​នៅ​ជុំវិញ​កន្លែង​លក់ដូរ​របស់​ខ្លូន​ផងដែរ គឺ ធ្វើ យ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេ​ចរណ៍​ដែល​បាន​មកលេង​កម្សាន្ត ។ ក្រៅពីរ​ការសំអាត បរិស្ថាន​នៅតាម ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ​បច្ចុប្បន្ន​ក៍មាន​ក្រុម​បុគ្គលិក​ដើរ​រើស​សំរាម និង​បោស សំអាត​តាម​ដងផ្លូវ សាធារណៈ​ជាប្រចាំ​មាន​ចំនូ​ន​សរុប​៦៥​នាក់​ផងដែរ ដោយ​បុគ្គលិក​ទាំងនោះ ទ​ទូល​បាន​ប្រាក់​ក​ម្រែ ក្នុង​មួយខែ​ម្នា​ក់បាន​៤៧០០០០​រៀល​(​សែ​ស៊ិ​ប​ប្រាំ​ពីរម៉ឺន​រៀល​) ពី​អាជ្ញាធរ ក្រុងព្រះសីហនុ​។​
​ ​.​លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ទីក្រុង ស្អាត ទីក្រុង​មាន​បរិស្ថាន​ល្អ គឺ​ផ្តើមឡើង​ពីរ​យើងទាំងអស់គ្នា ដូចនេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ចូល​រូ​ម​សហការ​ណ៍ ធ្វើការ​សំអាត​អនាម័យ បរិស្ថាន​ទីក្រុង​យើងទាំងអស់គ្នា​៕IMG-20151104-WA0081 IMG-20151104-WA0076 IMG-20151104-WA0073