ស្ត្រី​មេម៉ាយ​ទីទាល់ក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២០​គ្រួសារ​ទទួល​អំណោយ​ពី​មនុ​ស្សធ​ម៍​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី​

0

​ខេត្តរតនគិរី​៖ នៅ​រសៀល​ថ្ងៃទី​៤​ខែវិច្ឆិការ​ឆ្នាំ​២០១៥​សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាន​នាំយក​អំណោយ​មនុ​ស្សធ​ម៍​ផ្តល់ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទាល់ក្រ​នឹង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២០​គ្រួសារ​ក្នុង​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​។​​តាម​ការលើកឡើង​ពី​លោក​ទន់ ពៅ ចៅសង្កាត់​កាចា​ញ បាន​ឲ្យ​ដឹងថា ស្ត្រី​មេម៉ាយ​ទីទាល់ក្រ​នឹង​ជន​ចាស់ជរា​ទាំង​២០​គ្រួសារ​ដែល​មក​ទទួល​អំណោយ​មនុស្ស​ធ​ម៍​នាពេលនេះ​គឺជា​ជនក្រីក្រ​ពិតប្រាកដ​ដែល​សង្កាត់​ជ្រើសរើស​មកពី​ភូមិ​ចំនួន​៤​។ ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ​លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​គតិ​ព្រឹ​ត្វ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខ​ទុក នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ច្រកល្ហក ទូទាំងប្រទេស ។​

​លោក លី វិ​ន អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​មានប្រសាសន៍​លើកឡើង ពី​សកម្មភាព​មនុ​ស្សធ​ម៍​របស់​កាកបាទក្រហម​កម្ពុជា​ក្នុង​ការជួយ​ដល់​ប្រពល​រដ្ឋ ដែល​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ​ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច ។ លោក​បន្តថា​ថ្វីត្បិតតែ​អំណោយ​ដែល​សាខា​ផ្តល់ជូន​នាពេលនេះ​មាន​តិចតួច​ក៍​ពិតមែនតែ​នេះ​បញ្ជក់​ឲ្យ​ឃើញ​ពីស​ល្ប​:​នៃ​ការចែករំលែក​របស់​ប្រជាពលរដ្ឋ​យើង ពីព្រោះថា​អំណោយ​ទាំងនេះ​គឺ​បានមកពី​ការ​បរិ​ច្ឆា​ក​របស់​សប្បុរសជន​នានា​តាមរយ​:​សាខា​កាកបាទក្រហម​ខេត្តហើយ​សាខា​ធ្វើការ​ចែកជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ជូ​ប​ប្រទះ​គ្រោះមហន្តរាយ ប្រជា​ពល​ដ្ឋ​ទីទាល់ក្រ​នឹង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម ។​
​អំណោយ​ដែល​សាខា​ផ្តល់ជូន​នាពេលនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៣០ គីឡូក្រាម មី​១​កេះ​តូច ត្រី ខ​១​យួរ ឃី​ត​១ នឹង​ថវិការ​៤០.០០០​រៀល ៕ ដោយ​:​វ​ន័ ឦសាន​Screenshot_2015-11-04-17-32-43-1 Screenshot_2015-11-04-17-31-07-1 Screenshot_2015-11-04-17-30-32-1