ខេត្តសៀមរាប៖ នេះក៏ជាការចូលរួមបរិច្ចាគឈាមមួយចំណែកដែរសំរាប់ជួយដល់មន្ទីរពេទ្យដែលកំពង់ត្រូវការឈាមសំរាប់ជួយសង្រ្គាះដល់ជនរងគ្រោះដែលត្រូវការឈាមវះកាត់ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៤ខែវិច្ឆការនេះ បុគ្គលិកគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធិតប្រមាណ
ជាង៤០នាក់មកពីតាមបណ្តាសាខាចំនួន៦នៃខេត្តសៀមរាបបានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ទុកផ្គត់ផ្គង់ នៅក្នុងមន្ទីរពេទ្យខណៈដែលអត្រាការប្រើប្រាស់ឈាមនៅក្នុងមន្ទីរពេទ្យនៅពេលនេះមានកំណើនខ្ពស់ជាបន្តបន្ទាប់ ជាពិសេសទៅលើផ្នែកការវះកាត់និងជំងឺសង្គ្រោះជាបន្ទាន់។ លោកលឹម អូន អគ្គនាយករងគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធិតបានឲ្យដឹងថាដើម្បីចូលរួមជាមួយមន្ទីរពេទ្យក្នុងការសង្គ្រោះអាយុជីវិតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជាបុគ្គលិកគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធិតប្រមាណជាង៤០ នាក់មកពីតាមបណ្តាសាខាចំនួន៦នៃខេត្តសៀមរាបបានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្តដោយសារតែពួកគេបានគិតថា ឈាមរបស់ពួកគេក្នុងមួយប្លោកអាចជួយសង្គ្រោះជីវិតមនុស្សបានម្នាក់។ លោក ប៉ែន ផលគុណប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថាឈាមដែលយកមកផ្គត់ផ្គង់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះមាន៣ប្រភេទក្នុងនោះ
មានផ្តល់ដោយសាច់ញាតិអ្នកជំងឺ,ផ្តល់ដោយអ្នកស្ម័គ្រចិត្តនិងផ្តល់តាមរយៈការចុះទៅអំពាវនាវឲ្យមានការបរិច្ចាគឈាម។លោកបន្តថាសម្រាប់ឈាមដែលស្តុកសម្រាប់ជួយសង្គ្រោះបន្ទាន់ជាមធ្យមមានពី៤០ទៅ៥០ប្លោក ហើយចំនួននេះ អាចផ្គត់ផ្គង់បានតែជំងឺធម្មតាប៉ុណ្ណោះប៉ុន្តែប្រសិនបើមានគ្រោះធម្មជាតិណាមួយកើតឡើងធ្វើឲ្យមានអ្នករបួសច្រើននោះ ឈាមទាំងនេះមិនអាចផ្គត់ផ្គង់បានទេពីព្រោះអ្នកជំងឺដែលមកសម្រាកព្យាបាល គឺមកពីតាមបណ្តាក្រុងស្រុកផ្សេងៗបានបញ្ជាក់ថាក្នុងការផ្តល់ឈាម របស់បុគ្គលិកគ្រឹះស្ថានមេក្រូរញ្ញវត្ថុស្ថាបនាលីមីធិតនេះ គឺការចំណាយទាំងអស់ ខាងមន្ទីរពេទ្យបង្អែកខេត្ត ទេ។លោកក៏បានអំពាវនាវឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើន ពីព្រោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅមានកម្រិតទាបនៅឡើយសព្វថ្ងៃនេះ។ ដូចេ្នះហើយសូមអំពាវដល់បណ្តាអង្អភាពផ្សេងៗទៀតនៅទូរទាំងខេត្តសៀមរាប មានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្រ្គាះដល់អាយុជីវិតប្រជាពលរដ្ឋងកុមការងារ៕




































