ជនជាតិវៀតណាមចំនួន៥នាក់ទៀតត្រូវបានសមត្ថកិច្ចជំនាញចាប់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

0

សៀមរាប៖ បន្ទាប់ពីលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញចុះប្រតិបត្តការធ្វើការត្រួត3 ពិនិត្យលើការងាររដ្ឋបាលដើម្បីរកមើលឯកសារឫលិខិតស្នាមផ្សេងៗពីជនបរទេសដែលមករស់នៅក្នុងទឹកដីខេត្តសៀមរាបហើយនោះ ។ ជាលិទ្ធផលសមត្ថកិច្ចយើងបានរកឃើញជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមភេទប្រុស ចំនួន ៣ នាក់ និង ភេទស្រី ចំនួន ២ នាក់ ។ មិនមានឯកសារសម្គាល់ខ្លួននិងលិខិតស្នាមត្រឹមត្រូវក្នុងការរស់នៅក្នុងប្រទេសកម្ពុជាដោយឡែកក្នុងខេត្តសៀមរាបនោះ ។ ទើបនៅថ្ងៃ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនជាតិវៀតណាម ប្រុសស្រីទាំង៥នាក់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទ ប្រកាន់ពីបទស្នាក់នៅដោយខុសច្បាប់ ។ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំកម្លាំងក្នុងការិយាល័យជំនាញចុះប្រតិបត្តការនេះបានបញ្ជាក់ដល់ក្រុមអ្នកយកព័ត៍មានយើងថា ដើម្បីអនុវត្តអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ស្តីពីច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជានិងអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើ អោយការ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានតម្លាភាព ផងនោះ ។ ដោយឡែកកម្លាំងនគរបាលក្នុងការិយាល័យអន្តោប្រវេសន៍ខេត្តសៀមរាបតែងតែបានបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនទទួលបានលិទ្ធផលល្អជាប្រចាំហើយបើធ្វើការព្រៀបធៀបនិងឆ្នាំ២០១៤កន្លងទៅរហូតមកដល់ក្នុងឆ្នាំ២០១៥នេះការចាប់បញ្ជូនជនបរទេសដែលរស់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាបទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃមានការកើនឡើង៨០ភាគរយ ក្នុងនោះមានចំនួន៥សញ្ជាតិ ជនជាតិវៀតណាមរើនជាងគេ ៕2 1