ជនល្មើសម្នាក់ទើបតែចេញពីគុករឿងលួចម៉ូតូបានជាង១ខែមកលួចម៉ូតូគេ១គ្រៀងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនចូលគុកវិញជាលើកទី២

0

ខេត្តកំពង់ឆ្នាំង៖ ជនល្មើសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំងសហការណ៍ជា មួយនគរបាលស្រុកកំពង់ត្រឡាចចាប់ខ្លួនបាន បន្ទាប់ពីបានលួចម៉ូតូ គេមួយគ្រឿង ដែលបានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥IMG-20151105-WA0009 នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាៈ ជនល្មើសរូបនោះមានឈ្មោះ សុខ សយ ហៅឡឹង អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់ ឃុំដា ស្រុកកំពង់លែង រូបគេជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ឋនាគារខេត្តបានជាង១ខែ ពីបទលួចម៉ូតូដូចគ្នានេះដែរ ។ មុនពេលកើតហេតុ ម្ចាស់ម៉ូតូឈ្មោះ ឈិត វណ្ណៈ អាយុ៣១ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានទុកម៉ូតូម៉ាកគ្លីក ពណ៌ខៀវ ស ពាក់ស្លាកលេខ ភ្នំពេញ 1X. 7673 នៅចំណុចមុខយានដ្ឋាន ជួសជុល រថយន្ត ក្បែផ្ទះ របស់ខ្លួន។ ខណៈនោះ ជនល្មើសខាងបានលួចយកម៉ូតូ ជនរងគ្រោះរួចជិៈតាមផ្លូវជាតិលេខ៥សំដៅយកទៅលក់ទៅភ្នំពេញ ។ប៉ុន្តែពេលម្ចាស់បានដឹងក្រោយពេលបាត់ភ្លាមៗ ក៏បានប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ស្ទាក់ចាប់ខ្លួនបាននៅចំណុចផ្សារសាលាលេខ៥ ស្ថិតក្នុងស្រុកកំពង់ត្រឡាចតែម្តងយកមកខេត្ត ។ ជនល្មើសខាងលើនេះត្រូវបានសមត្ថកិច្ចក្រុងកំពង់ឆ្នាំង និងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់សាលាងដំបូខេត្ត ដើម្បីធ្វើការចោទប្រកាន់និងផ្តន្ទាទោសតាមផ្លូវច្បាប់។ ដែលករណីនេជនល្មើសត្រូវជាប់ពន្ធនាគារជាលើកទី២ ពីបទលួចយកម៉ូតូរបស់គេ « លួចគេបានវាគ្រាន់ហើយ តែពេលគេទាន់ពិតជាប់គុក ៕IMG-20151105-WA0007 IMG-20151104-WA0030