ប្រជាសហគមន៍ឃាត់រថយន្តរ៉េវ១គ្រឿងនិងរណាយន្ត ១គ្រឿងទៀតខណះដើរល្បាតក្នុងព្រៃការពារនិងអភិរក្ស

0

ព្រះវិហារ៖  តាមសេចក្ដីរាយការណ៍បានអោយដឹងថាប្រជាសហគមន៍ចំនួន២មកពីឃុំរួសរាន់និងឃុំរៀបរយក្នុងស្រុករវៀងបានសហការគ្នាចុះល្បាតតាមតំបន់ព្រៃឈើការពារនិងអភិរក្សហើយជួបប្រទះជនខិលខូចកំពុងកាប់បំផ្លាញព្រៃឈើកាលពីថ្ងៃទី០២វិច្ឆិការ២០១៥។ដើម្បីចូលK2រួមទប់ស្កាត់ការកាប់បំផ្លាញនិងចរាចរបទល្មើសព្រៃឈើពួកគាត់បានចាប់ឃាត់រថយន្ដរ៉េវបង្កងចំនួន១គ្រឿងមានផ្ទុកឈើមូលវែង១ដើមនិងរណាយន្តធំ១គ្រឿងថែមទៀត។ភ្នាក់ងារនិយាយថាឈ្មួញមុខដដែលៗនៅស្រុករវៀងក៍ដូចជានៅស្រុកជ័យសែនដែលមានព្រំប្រទល់ជាប់គ្នាសុទ្ធតែមានខ្នងបង្អែកសមត្ថកិច្ចគ្រប់ស្ថាប័ននៅកាងពីក្រោយខ្នងយ៉ាងរឹងមាំធ្វើអោយក្រុមឈ្មួញដុះស្លែបានចិត្តទៅកាប់បំផ្លាញព្រៃឈើស្ទើរហិនហោចក្នុងទឹកដីស្រុកទាំង២នេះ។លោកឯសារ៉ូអភិបាលស្រុករវៀងបានអោយដឹងយ៉ាងខ្លីថាសកម្មភាពរបស់ប្រជាសហគមន៍ចុះឃាត់រថយន្ដរ៉េវដឹកឈើនិងរណាយន្តលោកមិនបានដឹងនោះទេព្រោះលោកកំពុងជាប់រវល់បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថាលោកបានដឹងខ្លះៗដែរប្រហែលជាមានការឃាត់ទុកវត្ថុតាងបទល្មើសនិងមធ្យោបាយល្មើសពីសំណាក់ប្រជាសហគមន៍ក្នុងថ្ងៃនោះ។លោកដឹងមិនច្បាស់ថាប្រជាសហគមន៍ទាំងនោះនាំយកវត្ថុតាងបទល្មើសព្រៃឈើខាងលើទៅប្រគល់ជូនស្ថាប័នសមត្ថកិច្ចណាមួយទ្បើយ។
ប្រភពព័ត៌មានផ្សេងទៀតរាយការណ៍ពីស្រុករវៀងបានអោយដឹងថារថយន្ដរ៉េវបង្កងនិងរណាយន្តត្រូវប្រជាសហគមន៍នាំយកទៅប្រគល់ជូនមន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើរវៀងរួចរាល់អស់យ៕K2 K1