គ្រួសារជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ក្នុងព្រឹត្តិការណ៍រួមគ្នាជា មួយក្រុមតារាចម្រៀងខេរសេរីមន្តរកអន្តរាគមន៍ពីស្ថាបន័ពាក់ពន្ធ័ទាមទាសំណង

0

ខេត្តព្រះសីហនុ៖ ស្ត្រីមេម៉ាយវយ័៣១ឆ្នាំម្នាក់ឈ្មោះហែម សុផលដែលមានប្តីជាជនរងគ្រោះឈ្មោះ ហែម ណារិនអាយុ៥២ឆ្នាំ ដែលបានស្លាប់ចោលរូបនាងនិងកូនស្រីតូចក្នុងគ្រោះថ្នាក់ចរាចរណ៍រួមគ្នាជាមួយ ក្រុមតារាចម្រៀងខេមរ សេរីមន្តកាលពីយប់ថ្ងៃទី៨ខែមិនាឆ្នាំ២០១៣កន្លងទៅនៅIMG_6188_resizedតាមបណ្តោយផ្លូវជាតិលេខ៤ បានធ្វើការអះ អាង ថារហូត មកដល់ពេលនេះរូបនាងមិនទាន់បានទទូលសំណង អ្វីនៅឡើយទេជាហេតុធ្វើឲ្យរូប នាងនិង កូនស្រីតូចរងទុកលំបាក់គ្រប់ពេលវេលា រកទីបំផុតគ្មាន ។.ស្ត្រីមេម៉ាយ ឈ្មោះហែម សុផល អាយុ ៣១ឆ្នាំបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាប្តីរបស់នាង ឈ្មោះហែម ណារិនអាយុ៥២ឆ្នាំ និងត្រូវជាកូនប្រសាររបស់បុរស ជាឳពុកដែល ជាអ្នក បើក បររថយន្តស្ទូច នៅយប់កើតហេតុនោះប្តីរបស់គាត់ ត្រូវបានគេហៅជូយ លើកការស្ទូចយក រថយន្ត បុកប៉ះគ្នាចេញពីផ្លូវហើយក្នុងពេលកំពុងធ្វើការស្ទូចក៍ មានទាំងកម្លាំងនគរបាលជួយ បញ្ជាចរាចរណ៍ ផងដែរប៉ុន្តែរអកុសល់ ក៍ស្រាប់តែមានរថយន្តដឹកស្រាបៀរមួយ គ្រឿងបើកលឿនមកបុក ផ្ទប់លើ រថយន្តស្ទូចបណ្តាលអោយអ្នកបើកបររថយន្តស្ទូចដែលត្រូវជាប្តីរបស់គាត់និងជាកូនIMG_6189_resizedប្រសារស្លាប់បាត់បង់ជីវិត រួមមានទាំងសមត្ថកិច្ចខ្លះទៀតក៍រងរបួសជាមួយគ្នាដែរ។ហើយបញ្ហារនេះចាប់តាំងពី ពេលនោះរហូតមកដល់ពេលនេះរយៈពេលជិត៣ឆ្នាំហើយគ្រួសាររបស់គាត់នៅពុំទាន់ទទួលបានសំណងណាមួយនៅឡើយ បើទោះជារឿងក្តីនេះខាងសាលាឧទ្ធណ៍បានសំរេចអោយភាគីបង្កហេតុផ្តល់សំណងមក គ្រួសារនាងចំនួន៤ពាន់ដុល្លាអាមេរិកយ៉ាងណាក្តី។ជុំវិញបញ្ហានេះស្ត្រីមេម៉ាយរងគ្រោះ លើកដៃសំពះ សុំអោយ ភាគីពាក់ពន្ធ័និងស្ថាបន័មានសមត្ថកិច្ច គ្រប់ថ្នាក់មេត្តាជួយ ពន្លឿនការបង់ ប្រាក់សំណងដល់ គ្រួសាររបស់ពួកគាត់ដោយការយោគយល់ពីទុក្ខលំបាកនិងដោយការអនុគ្រោះផងចុះ ដើម្បីបានថវិកា នេះយកទៅបំពេញតម្រូវការក្នុងគ្រួសារនិងជួយកូនស្រីតូចដែលកំព្រា ឳពុកស្លាប់។.គូរំលិកផងដែរថា ថ្នាក់ចរាចរណ៍ផ្ទួនៗលើរថយន្តរបស់អ្នកចម្រៀង លោក ខេមរៈសិរីមន្ត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំបិត្រាង កាលពីយប់ថ្ងៃទី៧ឈាន ចូលថ្ងៃទី៨ខែមីនា ឆ្នាំ២០១៣ដែលនាំឲ្យមនុស្ស ៧ នាក់ ស្លាប់ និងរបួស៨នាក់ រូមនិងរថយន្តតូចធំចំនូន៧គ្រឿងរងកាខូចខាតផងដែរនោះ៕IMG_6187_resized IMG_6174_resized